ជប៉ុនគ្រោងបង្កើតមេរោគកុំព្យូទ័រ ដើម្បីការពារប្រទេសពីការវាយប្រហារអ៊ីនធឺណិត
តាមរយៈបណ្ដាញព័ត៌មាន KYODO បានឱ្យដឹងថា ប្រទេសជប៉ុនគ្រោងបង្កើតមេរោគកុំព្យូទ័រ ប្រើប្រាស់សម្រាប់ជាអាវុធបច្ចេកវិទ្យាដើម្បីការពារប្រទេសរបស់ខ្លួនពីការវាយប្រហារអ៊ីនធឺណិត ។ សម្រាប់មេរោគនេះផងដែរ ប្រទេសជប៉ុនគ្រោងនឹងដាក់ឱ្យដំណើរការនៅខែមីនា ឆ្នាំក្រោយ ។ ដំណើរការសកម្មភាពរបស់មេរោគនេះ គឺនឹងធ្វើការជ្រៀតចូលទៅកាន់ប្រព័ន្ធកុំព្យូទ័រនានាក្នុងប្រទេសជប៉ុន បន្ទាប់មកធ្វើការជួសជុលរាល់ចំណុចខ្សោយផ្នែកសន្តិសុខដោយស្វ័យប្រវត្តិនិងការពារប្រព័ន្ធកុំព្យូទ័រទាំងនោះពីការវាយប្រហារពីសំណាក់ជនអនាមិកឬប្រទេសដទៃ ។ ប្រភពដដែលក៏បានបង្ហាញថា ជប៉ុនក៏នឹងបន្ថែមចំនួនមន្ត្រីផ្នែកសន្តិសុខអ៊ីនធឺណិត ពីចំនួន ១៥០ នាក់ រហូតដល់ចំនួន ២២០ នាក់ ខណៈពេលដែលមន្ត្រីសន្តិសុខអ៊ីនធឺណិតរបស់សហរដ្ឋអាមេរិកមានប្រមាណ ៦២០០ នាក់ កូរ៉េខាងជើងមានប្រមាណ ៧០០០ នាក់ និងប្រទេសចិនមានប្រមាណ ១៣០០០០ នាក់ ។
អត្ថបទនិងរូបភាព៖ នាយកដ្ឋានព័ត៌មានវិទ្យា ក្រសួងមហាផ្ទៃ
សម្រួលអក្ខរាវិរុទ្ធដោយ ហេង-រង្សី
COMMENTS