នាយកដ្ឋានព័ត៌មានវិទ្យា៖ ក្ដីបារម្ភរបស់អ្នកប្រើប្រាស់កុំព្យូទ័រ ឬឧបករណ៍បច្ចេកវិទ្យា នោះគឺការឆ្លងមេរោគដែលអាចនាំហានិភ័យដល់...
នាយកដ្ឋានព័ត៌មានវិទ្យា៖ ក្ដីបារម្ភរបស់អ្នកប្រើប្រាស់កុំព្យូទ័រ ឬឧបករណ៍បច្ចេកវិទ្យា នោះគឺការឆ្លងមេរោគដែលអាចនាំហានិភ័យដល់ព័ត៌មាននានា និងឯកជនភាពទិន្នន័យផ្ទាល់ខ្លួន ឬអាជីវកម្មរបស់ផងខ្លួន។ ដោយមើលឃើញក្ដីព្រួយបារម្ភ និងកំណើននៃចំនួនម៉ាស៊ីនកុំព្យូទ័រ ឬឧបករណ៍បច្ចេកវិទ្យានៅក្នុងព្រះរាជាណាចក្រកម្ពុជា ដែលកំពុងឆ្លងមេរោគ។ ក្រុមការងារនៃនាយកដ្ឋានព័ត៌មានវិទ្យា សូមលើកយកសកម្មភាពទាំង ៥ ដែលជាហេតុផលចម្បង ធ្វើឲ្យម៉ាស៊ីនកុំព្យូទ័ររបស់លោកអ្នកឆ្លងមេរោគ៖
សកម្មភាពទី១៖ ការចុចលើឯកសារភ្ជាប់ (Attachment) ដែលផ្ញើចូលប្រអប់អ៊ីមែលរបស់អ្នក ដោយពុំបានធ្វើការត្រួតពិនិត្យប្រភព និងផ្ទៀងផ្ទាត់ជាមួយម្ចាស់សារ។ ឯកសារភ្ជាប់មួយចំនួនត្រូវបានបន្លំផ្ញើដោយជនខិលខូច ដែលមានបំណងចម្លងមេរោគកុំព្យូទ័រ។
សកម្មភាពទី២៖ ការភ្ជាប់ឧបករណ៍ផ្ទុកទិន្នន័យចល័ត (USB Flash, Memory Card) ដែលមានផ្ទុកមេរោគ ហើយវាមានសមត្ថភាពចម្លងទៅកាន់ម៉ាស៊ីនកុំព្យូទ័ររបស់អ្នក និងទៅកាន់ម៉ាស៊ីនកុំព្យូទ័រផ្សេងទៀតបានយ៉ាងលឿន។
សកម្មភាពទី៣៖ ការទាញយកឯកសារ ឬកម្មវិធីពីបណ្ដាញអ៊ីនធឺណិត ដែលពុំមានប្រភពច្បាស់លាស់។ កម្មវិធី ឬឯកសារមួយចំនួនបានបង្កប់នូវកូដមេរោគ (Malicious Code) ដែលហៅថា Malware ហើយវានឹងចម្លងទៅកាន់ម៉ាស៊ីនកុំព្យូទ័ររបស់អ្នកនៅពេលដំឡើងកម្មវិធីទាំងនោះ។
សកម្មភាពទី៤៖ ការប្រើប្រាស់កម្មវិធី ក្រេក (Priate/Crack Software)។ តាមរយៈរបាយការណ៍របស់ក្រុមហ៊ុនកម្មវិធីកម្ចាត់មេរោគកុំព្យូទ័រ Kaspersky បង្ហាញថាចំនួនកុំព្យូទ័រមួយចំនួនធំ នៅកម្ពុជាកំពុងឆ្លងមេរោគ ដែលជាប្រភេទមេរោគឆ្លងដោយការប្រើប្រាស់កម្មវិធី Crack ប្រព័ន្ធប្រតិបត្តិការ Windows។
ដើម្បីការពារម៉ាស៊ីនកុំព្យូទ័ររបស់លោកអ្នកពីការឆ្លងមេរោគ សូមអនុវត្តវិធីសាស្ត្រមួយចំនួនដូចខាងក្រោម៖
- ដំឡើងកម្មវិធីកម្ចាត់មេរោគ ដែលមានអាជ្ញាប័ណ្ណ និងធ្វើបច្ចុប្បន្នភាពឲ្យបានទៀងទាត់
- ធ្វើការផ្ទៀងផ្ទាត់ប្រភពនៃសារអ៊ីមែលដែលមានការសង្ស័យ
- ធ្វើការ ស្កេន មេរោគលើឧបករណ៍ផ្ទុកទិន្នន័យចល័ត (USB Flash, Memory Card) មុននឹងប្រើប្រាស់
- ពុំត្រូវប្រើប្រាស់កម្មវិធី Crack និងដំឡើងកម្មវិធីដែលពុំមានប្រភពច្បាស់លាស់
- ពុំត្រូវប្រើប្រាស់ម៉ាស៊ីនកុំព្យូទ័រក្រុមហ៊ុន ឬអង្គភាព ចូលទៅកាន់គេហទំព័រខុសច្បាប់ (ឧទាហរណ៍៖ គេហទំព័រអាសអាភាស គេហទំព័រចែកចាយកម្មវិធីបំពានអាជ្ញាប័ណ្ណ ជាដើម)
សម្រួលអក្ខរាវិរុទ្ធដោយ ហេង-រង្សី
COMMENTS