នាយកដ្ឋានព័ត៌មានវិទ្យា៖ ដោយសារការរីកចម្រើន និងភាពសម្បូរបែបនៃសេវាអ៊ីនធឺណិត ពលរដ្ឋកម្ពុជាបច្ចុប្បន្នបានផ្សារភ្ជាប់ជីវភាពរស់នៅ...
នាយកដ្ឋានព័ត៌មានវិទ្យា៖ ដោយសារការរីកចម្រើន និងភាពសម្បូរបែបនៃសេវាអ៊ីនធឺណិត ពលរដ្ឋកម្ពុជាបច្ចុប្បន្នបានផ្សារភ្ជាប់ជីវភាពរស់នៅក្នុងប្រព័ន្ធបរិក្ខារអ៊ីនធឺណិត (Internet of Things - IoT)។ បរិក្ខារអ៊ីនធឺណិត គឺជាប្រព័ន្ធឧបករណ៍អេឡិចត្រូនិក ដែលបានតភ្ជាប់គ្នាលើបណ្ដាញអ៊ីនធឺណិត និងមានសមត្ថភាពបញ្ជូនទិន្នន័យដោយស្វ័យប្រវត្តិ។ បរិក្ខារអ៊ីនធឺណិត ទាំងនោះរួមមាន៖ ម៉ាស៊ីនអេឡិចត្រូនិក សម្ភារ:ឌីជីថល (ម៉ាស៊ីនកុំព្យូទ័រ ទូរស័ព្ទឆ្លាតវៃ ទូរទឹកកកឆ្លាតវៃ ម៉ាស៊ីនបោកគក់ឆ្លាតវៃ កាមេរ៉ាសុវត្ថិភាព ឧបករណ៍ផ្សាយពាណិជ្ជកម្ម ឧបករណ៍គ្រប់គ្រងភ្លើងសញ្ញាចរាចរណ៍ ឧបករណ៍ Wifi Router ។ល។)។ ដោយសារការយល់ដឹងអំពីបច្ចេកវិទ្យានៅមានកម្រិត ការតភ្ជាប់ឧបករណ៍បរិក្ខារអ៊ីនធឺណិត ប្រឈមនឹងហានិភ័យខ្ពស់ និងអាចក្លាយខ្លួនជាជនរងគ្រោះនៃបទល្មើសបច្ចេកវិទ្យា ព្រោះឧក្រិដ្ឋជនអាចធ្វើការជ្រៀតចូលប្រព័ន្ធបច្ចេកវិទ្យាដែលជាគោលដៅ តាមរយៈចន្លោះខ្វះខាតផ្នែកសន្តិសុខ និងប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាទាំងនោះ ប្រព្រឹត្តបទល្មើសបច្ចេកវិទ្យាផ្សេងៗ តួយ៉ាង៖
- លួចចូលកម្មវិធីគ្រប់គ្រងកាមេរ៉ាសុវត្ថិភាព
- លួចចូល Wifi Router និងបង្វែរចរាចរណ៍អ៊ីនធឺណិតអ្នកប្រើប្រាស់ទៅកាន់គេហទំព័រមេរោគ
- ប្រើប្រាស់ឧបករណ៍បរិក្ខារអ៊ីនធឺណិត ចូលរួមក្នុងប្រតិបត្តិការ DDOS (ឧទាហរណ៍ កម្មវិធីមេរោគឈ្មោះ Mirai ដែលបានប្រើប្រាស់ឧបករណ៍ IoT ដើម្បី DDOS គោលដៅនៃការវាយប្រហារផ្សេងៗ )
- ហេក ចូលប្រព័ន្ធបច្ចេកវិទ្យា លួច ឬកែប្រែទិន្នន័យ
ដូច្នេះ ដើម្បីបង្កើនសន្តិសុខ និងសុវត្ថិភាពបរិក្ខារអ៊ីនធឺណិត អ្នកប្រើប្រាស់គប្បីអនុវត្តវិធីសាស្ត្រមួយចំនួន ដូចខាងក្រោម៖
- ប្រើប្រាស់លេខសម្ងាត់ពិបាកៗ ដើម្បីចាក់សោប្រព័ន្ធ ឬកម្មវិធី (Password Management)
- ធ្វើការកំណត់សិទ្ធិ និងគ្រប់គ្រងអ្នកប្រើប្រាស់ឲ្យបានត្រឹមត្រូវ (User Access Management)
- ប្រើប្រាស់ប្រព័ន្ធ Encryption ក្នុងការបញ្ជូនទិន្នន័យ (ឧទាហរណ៍ SSL)
- បិទការបញ្ជាប្រព័ន្ធតាមអ៊ីនធើណេត ប្រសិនបើមិនចាំបាច់
- ធ្វើបច្ចុប្បន្នភាពប្រព័ន្ធឲ្យបានទៀងទាត់ (System Patches)
សម្រួលអក្ខរាវិរុទ្ធដោយ ហេង-រង្សី
COMMENTS