ខ្ញុំមានបំណងចង់ទិញសៀវភៅនេះតាំងពីថ្ងៃដំបូង ដែលខ្ញុំបានឃើញសៀវភៅនេះតាមរយៈបណ្ដាញសង្គមហ្វេសប៊ុក ។ ប៉ុន្តែបំណងរបស់ខ្ញុំមិន...
ខ្ញុំប្រើពេលអស់បី-បួនថ្ងៃ ដើម្បីអានសៀវភៅនេះឲ្យចប់ ។ ប៉ុន្តែការអាននេះ មិនបានអានដោយម៉ត់ចត់ពិស្ដារអ្វីនោះទេ ខ្ញុំអានសៀវភៅនេះដោយត្រួស ៗ ទៅសិនតែប៉ុណ្ណោះ ។
ប៉ុន្មានឆ្នាំកន្លងមកនេះ មានលេចចេញនូវពាក្យថ្មី ៗ ជាច្រើន ដែលខ្ញុំយល់ឃើញថាជាពាក្យដែលបង្កើតឡើងដោយមិនបានគោរពតាមលំអាននៃការបង្កើតពាក្យខ្មែរសោះឡើយ ។ ឆ្នាំមុន ខ្ញុំមានគម្រោងថានឹងស្រង់យកពាក្យទាំងអស់ពីវចនានុក្រមខ្មែរ ដើម្បីយកមកពិនិត្យស្វែងរកក្បួនខ្នាតនៃការបង្កើតពាក្យខ្មែរ ឲ្យបានត្រឹមត្រូវតាមផ្លូវដែលសម្ដេចព្រះសង្ឃរាជបានត្រួសត្រាយហើយ ។
សៀវភៅ «វេយ្យាករណ៍ ជួន ណាត» នេះបានជាប្រទីបសម្រាប់បំភ្លឺផ្លូវខ្ញុំ ក្នុងការសិក្សាពីបញ្ហាភាសា-អក្សរជាតិ ឲ្យកាន់តែភ្លឺច្បាស់ឡើងថែមទៀត ។ ក្រោយពីអានសៀវភៅនេះ ខ្ញុំបានទទួលចំណេះដឹងជាច្រើនទាក់ទងនឹងបញ្ហាភាសាជាតិយើង ។ ខ្ញុំនៅតែចិញ្ចឹមចិត្តក្នុងការសិក្សាស្រាវជ្រាវបន្ថែមទៀត ដើម្បីរៀបរៀងសៀវភៅវេយ្យាករណ៍ខ្មែរឡើង ។ ពេលខាងមុខ បើទុកជាបំណងខ្ញុំមិនបានសម្រេច ខ្ញុំក៏នៅតែសង្ឃឹមថា ការសិក្សាស្រាវជ្រាវរបស់ខ្ញុំមុខតែនឹងបានជាប្រយោជន៍ខ្លះដល់ជនានុជនជំនាន់ក្រោយ តាមរយៈការចែករំលែកខ្លះ ៗ របស់ខ្ញុំនៅទីនេះ ។
COMMENTS