នាយកដ្ឋានព័ត៌មានវិទ្យា៖ ទូរទស្សន៍ឆ្លាតវៃ (Smart TV) គឺជាបច្ចេកវិទ្យាដែលបានតភ្ជាប់ទូរទស្សន៍ទៅកាន់ពិភពលោកតាមរយៈបណ្ដាញអ៊ីនធឺណិ...
នាយកដ្ឋានព័ត៌មានវិទ្យា៖ ទូរទស្សន៍ឆ្លាតវៃ (Smart TV) គឺជាបច្ចេកវិទ្យាដែលបានតភ្ជាប់ទូរទស្សន៍ទៅកាន់ពិភពលោកតាមរយៈបណ្ដាញអ៊ីនធឺណិត។ ដោយសារភាពសម្បូរបែប នេះហើយ ក្រុមឧក្រិដ្ឋជនបានស្វែងរកមធ្យោបាយផ្សេងៗក្នុងការ ហេក ទូរទស្សន៍ឆ្លាតវៃទាំងនោះ បញ្ជាពីចម្ងាយដើម្បីលួចថតសំឡេង រូបភាព វីដេអូ របស់ជនរងគ្រោះ ឬប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាក្នុងកម្មវិធី Smart TV ធ្វើការវាយប្រហារទៅកាន់គោលដៅផ្សេងៗ (ឧទាហរណ៍៖ មេរោគឈ្មោះ Mirai ដែលបានប្រើប្រាស់ឧបករណ៍ភ្ជាប់អ៊ីនធឺណិត (Internet of Things) ក្នុងនោះរួមទាំងទូរទស្សន៍ឆ្លាតវៃក្នុងការវាយប្រហារ DDOS)។ លើសពីនេះ ត្រូវចងចាំថាទូរទស្សន៍ឆ្លាតវៃ នាពេលបច្ចុប្បន្នកំពុងប្រើប្រាស់ប្រព័ន្ធប្រតិបត្តិការដូចដែលកុំព្យូទ័រកំពុងមាន (ភាគច្រើនប្រើប្រាស់ប្រព័ន្ធប្រតិបត្តិការ Android) ដូច្នេះហានិភ័យនានាដែលកុំព្យូទ័ររបស់អ្នកមាន វាក៏នឹងកើតមានលើទូរទស្សន៍ឆ្លាតវៃរបស់អ្នកបានផងដែរ។ ដើម្បីកាត់បន្ថយហានិភ័យនៅពេលភ្ជាប់ទូរទស្សន៍ឆ្លាតវៃរបស់អ្នកទៅកាន់បណ្ដាញអ៊ីនធឺណិត អ្នកត្រូវអនុវត្តវិធីសាស្ត្រមួយចំនួនដូចខាងក្រោម៖
- បិទកាមេរ៉ាពេលដែលពុំប្រើប្រាស់ ជាពិសេសក្នុងបន្ទប់គេង
- ត្រូវមានការប្រុងប្រយ័ត្នពេលចូលមើលគេហទំព័រផ្សេងៗ ជាពិសេសគេហទំព័រអាសអាភាស
- ត្រូវមានការប្រុងប្រយ័ត្នពេលទាញយក និងដំឡើងកម្មវិធីផ្សេងៗ ពីប្រភពមិនច្បាស់លាស់
- ត្រូវរក្សាលេខសម្ងាត់ Wifi ដែលទូរទស្សន៍កំពុងភ្ជាប់ជាមួយ ព្រោះជនអនាមិកអាចធ្វើការវាយប្រហារ នៅពេលដែលគេភ្ជាប់បណ្ដាញ Wifi ជាមួយអ្នក។
សម្រួលអក្ខរាវិរុទ្ធដោយ ហេង-រង្សី
COMMENTS