នាយកដ្ឋានព័ត៌មានវិទ្យា៖ ដោយសង្កេតឃើញថា អ្នកប្រើប្រាស់ទូរស័ព្ទឆ្លាតវៃលើប្រព័ន្ធប្រតិបត្តិការ Android មួយចំនួនធំ កំពុងជួបនូវប...
នាយកដ្ឋានព័ត៌មានវិទ្យា៖ ដោយសង្កេតឃើញថា អ្នកប្រើប្រាស់ទូរស័ព្ទឆ្លាតវៃលើប្រព័ន្ធប្រតិបត្តិការ Android មួយចំនួនធំ កំពុងជួបនូវបញ្ហាលេចឡើងនូវផ្ទាំងផ្សាយពាណិជ្ជកម្ម (Popup Ads) ដែលបានរំខានយ៉ាងខ្លាំងដល់អ្នកប្រើប្រាស់ទាំងនោះ។ ផ្ទាំងផ្សាយពាណិជ្ជកម្មមួយចំនួន លេចឡើងនៅពេលអ្នកកំពុងបើកដំណើរការកម្មវិធីផ្ទាល់ ឧទាហរណ៍ កម្មវិធីលេងហ្គេម ប៉ុន្តែផ្ទាំងផ្សាយពាណិជ្ជកម្មមួយចំនួនផ្សេងទៀតលេចឡើងដោយពុំមានប្រភពច្បាស់លាស់។
ដើម្បីបញ្ចប់ការរំខានទាំងនេះ លោកអ្នកអាចអនុវត្តវិធីសាស្ត្រចំនួន ៣ ដូចខាងក្រោម៖
វិធីសាស្ត្រទី១៖ ក្នុងករណីអ្នកកំពុងលេង ហ្គេម ស្រាប់តែលេចឡើងនូវផ្ទាំងពាណិជ្ជកម្ម អ្នកអាចធ្វើការជ្រើសរើសយក "Airplane mode" នៅពេលកំពុងដំណើរការកម្មវិធីនោះ ដើម្បីផ្អាកផ្ទាំងពាណិជ្ជកម្មបណ្ដោះអាសន្ន។ អ្នកអាចបិទ "Airplane Mode" បន្ទាប់ពីឈប់ប្រើប្រាស់កម្មវិធីដូចបានរៀបរាប់ខាងលើ។
វិធីសាស្ត្រទី២៖ ប្រសិនបើអ្នកពុំអាចស្វែងរកប្រភពនៃផ្ទាំងពាណិជ្ជកម្ម (Popup Ads) អ្នកអាច៖
- រង់ចាំនៅពេលដែលផ្ទាំងផ្សាយពាណិជ្ជកម្មលេចឡើង
- ជ្រើសរើស ប៊ូតុង "Multitask Button" ពិនិត្យមើលឈ្មោះកម្មវិធីដែលកំពុងបង្ហាញផ្ទាំងពាណិជ្ជកម្ម លើគេ
- សូមចូលទៅកាន់ Settings -> Applications -> Application Manager
- ស្វែងរកឈ្មោះកម្មវិធីខាងលើ និងធ្វើការលុបចោល (Uninstall)
- ប្រសិនអ្នកពុំឃើញមាន ប៊ូតុង Uninstall សូមចុចលើ ប៊ូតុង "Force stop" -> "uninstall updates" -> disable
- រង់ចាំនៅពេលដែលផ្ទាំងផ្សាយពាណិជ្ជកម្មលេចឡើង
- ចូលទៅកាន់កម្មវិធី "Playstore" -> Menu -> "My apps & games" -> Installed
- ត្រង់ពាក្យ Alphabetical -> "Last Used"
- ជ្រើសរើសកម្មវិធីដែលអ្នកសង្ស័យ (ដំណើរការលើគេ) -> ចុចលើកម្មវិធី -> Uninstall
សម្រួលអក្ខរាវិរុទ្ធដោយ ហេង-រង្សី
COMMENTS