ចូររស់នៅក្នុងពេលបច្ចុប្បន្ន!
បាយសម្លថ្ងៃស្អែក យើងមិនទាន់បានចម្អិននោះទេ; ធ្វើម្ដេចយើងអាចទទួលទានបាន!?
ដូច្នេះ មានតែបាយសម្លថ្ងៃនេះទេដែលយើងគួរទទួលទាន; ព្រោះបាយសម្លថ្ងៃនេះជាបាយសម្លដែលមានឱជារសឆ្ងាញ់លើសបាយសម្លកាលពីម្សិលមិញ ហើយក៏ជាបាយសម្លដែលយើងអាចទទួលទានបានសម្រាប់ថ្ងៃនេះ ដ្បិតបាយសម្លថ្ងៃស្អែកយើងមិនទាន់បានចម្អិននោះទេ។
ជីវិតនេះក៏ដូចគ្នា; គឺដូចជាបាយសម្លអ៊ីចឹងដែរ!
អតីតកាលបានស្លាប់បាត់ហើយ យើងមិនគួរបណ្ដោយឲ្យអតីតកាលតាមលងបន្លាចយើងទៀតទេ។ យើងមិនគួរកើតទុក្ខព្រោះអតីតកាលដែលបានកន្លងទៅហើយនោះទេ។ យើងពិតជាមិនអាចកែប្រែអតីតកាលបានទេ; យើងអាចបានត្រឹមក្រឡេកមើលអ្វីដែលបានកើតឡើងក្នុងអតីតកាល ហើយរៀនសូត្រពីរឿងទាំងនោះ ដើម្បីធ្វើឲ្យពេលបច្ចុប្បន្នកាន់តែប្រសើរ។
អនាគតមិនទាន់មកដល់ យើងមិនគួរព្រួយបារម្ភ ឱបទុក្ខព្រួយព្រោះរឿងដែលមិនទាន់ប្រាកដក្នុងអនាគតនោះឡើយ។
ចូររស់នៅក្នុងពេលបច្ចុប្បន្ន!
COMMENTS