រយៈពេល ៦ ខែ បានកន្លងផុតទៅជាមួយមនោសញ្ចេតនានិងការចងចាំដែលមិនអាចបំភ្លេចបានជាច្រើន។ ខ្ញុំពិតជាមានក្ដីសោមនស្សរីករាយជាខ្លាំ...
ប៉ុន្មានខែមកនេះ យើងបានយល់ពីគ្នាច្រើន បើទោះបីជាយើងមានចំណុចមួយចំនួនមិនដូចគ្នាក៏ដោយ។ មិត្តខ្ញុំម្នាក់បាននិយាយថា ការយល់ឃើញរបស់មនុស្សម្នាក់ៗ អាស្រ័យលើបទពិសោធន៍ជីវិតដែលគេបានឆ្លងកាត់។ ពួកយើងបានកើតនិងធំដឹងក្ដីក្នុងមជ្ឈដ្ឋានផ្សេងៗពីគ្នា ដែលធ្វើឲ្យយើងទទួលបាននូវបទពិសោធន៍ជីវិតខុសៗគ្នា។ ជាការពិតណាស់ យើងទាំងអស់គ្នាអាចមានការយល់ឃើញ របៀបរស់នៅ និងរបៀបបំពេញការងារខុសប្លែកពីគ្នា តែយើងនៅតែអាចសម្របសម្រួលគ្នា បំពេញការងារបានយ៉ាងល្អប្រសើរ។ ខ្ញុំសូមកោតសរសើរយ៉ាងក្រៃលែងនូវការយោគយល់អធ្យាស្រ័យពីសម្នាក់ថ្នាក់ដឹកនាំនិងមិត្តរួមការងារទាំងអស់ ចំពោះកំហុសឆ្គងនានាដែលកើតមានឡើងនាពេលកន្លងមក។ ខ្ញុំសូមអរគុណចំពោះការបង្កើតបរិយាកាសការងារយ៉ាងរីករាយប្រកបដោយភាពស្និទ្ធស្នាលនិងភាតរភាព។ ខ្ញុំសូមសម្ដែងនូវអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការយកចិត្តទុកដាក់ ការផ្ដល់នូវការណែនាំ និងទឹកចិត្តអាណិតស្រឡាញ់រាប់អានប្រកបដោយភាពជិតស្និទ្ធនិងកក់ក្ដៅបំផុតចំពោះរូបខ្ញុំ។
ខ្ញុំសូមជូនពរថ្នាក់ដឹកនាំនិងមិត្តរួមការងារទាំងអស់ឲ្យជួបប្រទះតែនឹងសេចក្ដីសុខចម្រើន សុខភាពល្អបរិបូណ៌ ចៀសផុតពីការឆ្លងនៃវីរុសកូវីដ-១៩ និងទទួលបានជោគជ័យនូវគ្រប់ភារកិច្ចការងារទាំងអស់។
ដោយសេចក្ដីគោរពស្រឡាញ់និងការដឹងគុណពីខ្ញុំ
រង្សី (ផលព្រឹក្ស)
COMMENTS