ខ្ញុំអានសៀវភៅនេះជាលើកទីពីរហើយ។ សៀវភៅនេះជាសៀវភៅដំបូងដែលបើកទំព័រជីវិតថ្មីរបស់ខ្ញុំកាលពីចុងឆ្នាំ២០១៨។ កាលនោះគឺជាពេល...
ពេលខ្លះ ភាពតោកយ៉ាងនៃជីវិតក៏នាំមកនូវមេរៀនជីវិតនិងបទពិសោធន៍ល្អៗខ្លាំងណាស់ដែរ។ ឆ្លងកាត់ភាពដុនដាបនៃជីវិតលើកនោះ ខ្ញុំបានទទួលនូវពន្លឺជីវិតយ៉ាងភ្លឺចិញ្ចាចចិញ្ចែងសាជាថ្មី។ រយៈពេលជិតមួយឆ្នាំ ខ្ញុំបានអានសៀវភៅអស់ជិត ១០០ក្បាល។ ខ្ញុំបានទទួលនូវចំណេះដឹងនិងអ្វីៗថ្មីៗជាច្រើនពីការអានសៀវភៅ។
កាលពីដើមខែមករា ឆ្នាំ២០២១ នេះ ខ្ញុំបានរៀបចំឲ្យគេ Print សៀវភៅនេះចំនួនពីរច្បាប់; មួយច្បាប់សម្រាប់ខ្ញុំអានឡើងវិញម្ដងទៀត និងមួយច្បាប់ទៀតសម្រាប់ជាអំណោយជូនចំពោះបងស្រីរបស់ខ្ញុំ។
និយាយខ្លីៗប៉ុណ្ណឹងចុះ! ស្អែកខែថ្មីចូលមកដល់ សូមឲ្យទទួលបានជោគជ័យគ្រប់ភារកិច្ច!
រាត្រីសួស្ដី!
COMMENTS