អតីតកាល... រូបសំណាកពាលីនិងទូភីនៅសួនវិមានឯករាជ្យ កាលពីដើមនាសម័យសង្គមរាស្ត្រនិយម យើងធ្លាប់បានឃើញរូបនេះ ស្ថិតនៅសួនខាងត្បូងនៃ...
រូបសំណាកពាលីនិងទូភីនៅសួនវិមានឯករាជ្យ
នៅក្នុងកម្មវិធីសិក្សានៃបឋមសិក្សា នៃសង្គមរាស្ត្រនិយម វាមានមេរៀនមួយដែលបរិយាយអំពីអត្ថន័យនៃរូបនេះនិងវិមានឯករាជ្យ...
យើងត្រូវកោតសរសើរបុព្វបុរសខ្មែរយើង ដែលបានកសាងរូបនេះប្រកបដោយអត្ថន័យដ៏ជ្រាលជ្រៅ ដោយភ្ជាប់ទៅនឹងរឿងរាមកេរ្តិ៍ដ៏មានប្រជាប្រិយរបស់ខ្មែរយើង
ស្ដេចស្វាពាលីយកដៃស្ដាំចាប់ករបស់ក្របីទូភីដ៏កំណាច ហាក់បីដូចជាចង់កាច់បំបាក់កចោល រួចយកដៃឆ្វេងចាប់ចង្ការបស់ក្របីទូភី កាច់កភ្ងើយឡើងទៅលើ ឲ្យទូភីសម្លឹងមើលកំពូលវិមានឯករាជ្យ រីជើងឆ្វេងរបស់ពាលីចាប់ជើងស្ដាំរបស់ទូភីជាប់មិនលែង រីឯកន្ទុយរបស់ពាលីរុំព័ទ្ធជើងឆ្វេងរបស់ទូភីជាប់មិនឲ្យកម្រើករួច ហើយជើងស្ដាំរបស់ពាលីធាក់ក្រាញទប់ មិនឲ្យទូភីដ៏កំណាចរុលមកមុខទៀតបានឡើយ។
បុព្វបុរសនៃយើងបានកសាងរូបសំណាកនេះប្រកបដោយអត្ថន័យដ៏ជ្រាលជ្រៅ។
ក្របីទូភីគឺតំណាងឲ្យអាណានិគមបារាំង ដែលបានដាក់អាណានិគម និងចេះតែជិះជាន់កេងប្រវ័ញ្ចធ្វើបាបប្រជាជាតិខ្មែរ រីស្វាពាលីតំណាងឲ្យវីរបុរសខ្មែរ ដែលងើបឡើងតស៊ូប្រយុទ្ធដើម្បីទាមទារឯករាជ្យពីបារាំង...
ស្វាពាលីចាប់កាច់កក្របីទូភីឲ្យងើយមើលទៅកំពូលវិមានឯករាជ្យ ហាក់បីដូចជាខ្មែរចង់ប្រាប់បារាំងថា ខ្មែរឈ្នះ និងទទួលបានឯករាជ្យពេញបរិបូរណ៍ហើយ រីពាលីយកជើងធាក់ក្រាញ មានន័យថា ខ្មែរប្ដេជ្ញាទប់ស្កាត់មិនឲ្យបារាំងវិលត្រឡប់ដាក់នឹមអាណានិគមបានទៀតឡើយ។
ក្រោយមក រូបនេះមិនឃើញនៅលើសួននោះទៀតទេ...
ទុត បូ
ស្រង់ពីហ្វេសប៊ុកលោក ទុត-បូ (ចុះផ្សាយ៖ ១៥ ធ្នូ ២០២០)
COMMENTS