ធម្មទាននៃការរៀនភាសាខ្មែរ ការកនាម យើងសង្កេតឃើញនូវការភាន់ច្រឡំថា ការកនាម (នាមសព្ទដែលជាមនុស្សឬសត្វដែលទទួលសម្រេចនូវអំពើដោយ...
ការកនាម
យើងសង្កេតឃើញនូវការភាន់ច្រឡំថា ការកនាម (នាមសព្ទដែលជាមនុស្សឬសត្វដែលទទួលសម្រេចនូវអំពើដោយខ្លួនឯង) ត្រូវតែមានបច្ឆិមបទ "ករ"។
ឧទាហរណ៍: កសិករ, កម្មករ...
ដោយគិតភ័ន្តច្រឡំបែបដូចនេះ គេក៏ប្រើ៖ ឃាតករ, ពាណិជ្ជករ, សេវករ, សវនករ, វិច្ឆេទករ ជាដើម...
ការគិតដូចនេះមិនត្រឹមត្រូវទាំងស្រុងនោះទេ។
កំហុសនៃការប្រើការកនាមនេះ ដែលមានបច្ឆិមបទ “ករ” ត្រូវបានប្រើស្ទើរតែក្លាយទម្លាប់ទៅហើយ។
សូមមេត្តាពិនិត្យមើលពាក្យខាងក្រោម:
ឃាតកៈ (ឃា-តៈ-កៈ) ន. អ្នកសម្លាប់ (មិនមែនឃាតករ) ទំព័រ១៦០
ចោទកៈ ឬ ចោទក៍ (ចោ-ទៈ-កៈ ឬ ចោត) ន. អ្នកចោទ (មិនមែនចោទករ) ទំព័រ២០៥
សវនកៈ (សៈវ៉ៈន៉ៈកៈ) ន. អ្នកស្ដាប់ (មិនមែនសវនករ)ទំព័រ១៣១៤
សេវកៈ ឬ សេវ័ក (សេ-វៈ-កៈ ឬ សេ-វ៉ាក់) ន. អ្នកបម្រើ (មិនមែនសេវករ) ទំព័រ១៤០៤
ពាណិជ (ពា-និច) ន. អ្នកជំនួញ (មិនមែនពាណិជ្ជករ) ទំព័រ៧៤៣
វិច្ឆេទការី (វិច-ឆេទៈ-ការ៉ី) ន. អ្នកបំផ្លាញឲ្យខូច (មិនមែនវិច្ឆេទករ) ទំព័រ១១៨១
ឯកសារយោងៈ វចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត ជោតញ្ញាណោ
ស្រង់ពីហ្វេសប៊ុកលោក ទុត-បូ (ចុះផ្សាយ៖ ០២ កុម្ភៈ ២០២០)
COMMENTS