ធម្មទាននៃការរៀនពាក្យខ្មែរ នៅក្នុងសម័យសង្គមរាស្ត្រនិយម ក្រុមអ្នកអក្សរសាស្ត្រខ្មែរវ័យក្មេងមានបំណងចង់លុបពាក្យបាលីសំស្ក្រឹត...
នៅក្នុងសម័យសង្គមរាស្ត្រនិយម ក្រុមអ្នកអក្សរសាស្ត្រខ្មែរវ័យក្មេងមានបំណងចង់លុបពាក្យបាលីសំស្ក្រឹត ចេញពីភាសាខ្មែរ ហើយពួកគេបានចោទប្រកាន់និងបង្អាប់សម្ដេចព្រះសង្ឃរាជ ជួន ណាត ថា៖
-"ព្រះអង្គចេះតែប្រើពាក្យបាលីសំស្ក្រឹត តិចលោព្រះអង្គអាចនិយាយបាលីសំស្ក្រឹតជាមួយលោកនេរុហ៍បានទេដឹង?"
ព្រះអង្គទ្រង់ព្រះសម្រួល ហើយមានព្រះរាជឱង្ការថា៖
-"អាត្មាអាចនិយាយបាលីសំស្ក្រឹតបានពិតមែន គឺអាត្មាអាចនិយាយជាមួយនឹងលោកមហ័ន រហូតបានស្វាយទុំចំនួនពីរកញ្ច្រែងទៀតផង!"
ព្រះអង្គបានមានព្រះរាជឱង្ការបន្ថែមទៀតថា៖
-"ខ្មែរមិនអាចបោះបង់ពាក្យបាលីសំស្ក្រឹតបាននោះទេ សូម្បីតែយើងសួរគ្នាថា "តើអ្នកសុខសប្បាយជាទេ?" ក្នុងឃ្លានេះ វាមានពាក្យ "សុខនិងសប្បាយ" ជាបាលីសំស្ក្រឹតចំនួនពីរម៉ាត់រួចស្រេចទៅហើយ ប្រសិនបើយើងបោះបង់ពាក្យបាលីសំស្ក្រឹតចោលវិញ តើយើងត្រូវសួរគ្នាថាយ៉ាងដូចម្ដេចទៅ? "
ឯកសារយោង៖ បទសម្ភាសន៍និងវចនានុក្រមរបស់សម្ដេចព្រះសង្ឃរាជ ជួន ណាត ជោតញ្ញាណោ
ស្រង់ពីហ្វេសប៊ុកលោក ទុត-បូ (ចុះផ្សាយ៖ ១១ ធ្នូ ២០២០)
COMMENTS