ធម្មទាននៃការពិចារណាពាក្យខ្មែរ សេវាកម្ម ពាក្យ "សេវាកម្ម" ទំនងជាត្រូវបានបង្កើតនៅដើមទសវត្សរ៍១៩៧០ ក្រោយពេលដែលសម្ដេចព្...
សេវាកម្ម
ពាក្យ "សេវាកម្ម" ទំនងជាត្រូវបានបង្កើតនៅដើមទសវត្សរ៍១៩៧០ ក្រោយពេលដែលសម្ដេចព្រះសង្ឃរាជ ជួន ណាត សោយព្រះទិវង្គត ដ្បិតវាមិនមាននៅក្នុងវចនានុក្រមរបស់ព្រះអង្គឡើយ...
យើងឃើញមាន៖
សេវកៈ
(—វ៉ៈកៈ ឬ —វ៉ាក់)
នាមសព្ទ
( សំ. បា. សេវក ) អ្នកបម្រើ, អ្នកចាំទទួលការបម្រើ, អ្នកគាល់បម្រើ; បរិវារ
ពួកសេវ័ក ។
បើស្ត្រីជា សេវិកា ។ សេវកជន មនុស្សអ្នកបម្រើ
យោងតាមពាក្យ៖
បេសកជន
នាមសព្ទ
( បា. បេសក + ជន ) ជនអ្នកប្រើ, ជនអ្នកបញ្ជូន ។ ជនដែលទទួលភារៈទៅបំពេញបេសកកម្ម, ភ្នាក់ងារដែលគេចាត់ប្រើឲ្យទៅបំពេញបេសកកម្មអ្វីនីមួយនៅទីដទៃ
> បេសក + កម្ម = បេសកកម្ម
គេគួរប្រើ (សេវក + កម្ម) = សេវកកម្ម ដូចជាទំនងជាង...
ឯកសារយោង៖ វចនានុក្រមរបស់សម្ដេចព្រះសង្ឃរាជ ជួន ណាត ជោតញ្ញាណោ
COMMENTS