ធម្មទាននៃការរៀនពាក្យខ្មែរ លោកអ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ា ហ៊ូពាន់ នាមសព្ទ ( សំ. ហ័្វព័ន អ. ថ. ហួ៎ផាន់ "នាយពាន់" ) មេទ័ពឬមន្ត្...
លោកអ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ា
ហ៊ូពាន់
នាមសព្ទ
( សំ. ហ័្វព័ន អ. ថ. ហួ៎ផាន់ "នាយពាន់" ) មេទ័ពឬមន្ត្រីអ្នកត្រួតពលរាប់ពាន់ ។ ពាក្យសម្រាប់ប្រើជាគ្រឿងសម្គាល់ក្នុងបណ្ដាស័ក្ដិមន្ត្រី មានអត្ថន័យថាជាអ្នកមានអំណាចត្រួតពលបានប៉ុណ្ណោះៗពាន់ ( ក្នុងកាលដែលមានសឹកសង្គ្រាម )
ស័ក្ដិ ៩ ហ៊ូពាន់, ស័ក្ដិ ១០ ហ៊ូពាន់ ( មានអំណាចត្រូវត្រួតពលបានចំនួន ៩ ពាន់នាក់, ចំនួន ១០ ពាន់នាក់ ); និយាយកាត់ខ្លីថា ស័ក្ដិ ៩ ពាន់, ស័ក្ដិ ១០ ពាន់ ប៉ុន្តែកាលណាសរសេរ តែងប្រើ ហ៊ូពាន់ ជាដរាប ។
លោកអ្នកឧកញ៉ា មានស័ក្ដិដប់ហ៊ូពាន់ គឺជាកុង្សិយ៍សេនាបតីជាន់ខ្ពស់ មានសេនាបតីទាំងបួនជាចតុស្តម្ភ មានអគ្គមហាសេនាបតី ជាអធិបតី ហើយភរិយារបស់លោក ត្រូវបានគេហៅថា «លោកស្រី» ជាន់ឯក (ដើមខ្សែ)
អ្នកឧកញ៉ា មានស័ក្ដិប្រាំបួនហ៊ូពាន់ គឺជាស្ដេចត្រាញ់ មានអ្នកឧកញ៉ាអរជូនខេត្តត្បូងឃ្មុំ អ្នកឧកញ៉ាពិស្ណុលោកខេត្តទ្រាំង អ្នកឧកញ៉ាធម្មាតេជោខេត្តបាភ្នំ អ្នកឧកញ៉ាសួគ៌ាលោកខេត្តពោធិ៍សាត់ និងអ្នកឧកញ៉ាតេជោខេត្តកំពង់ស្វាយ ហើយភរិយារបស់លោក ត្រូវបានគេហៅថា «លោកស្រី» ជាន់ទោ (បន្ទាប់)
ឧកញ៉ា មានស័ក្ដិប្រាំបីហ៊ូពាន់ ភរិយាត្រូវបានគេហៅថា «លោកស្រី» ជាន់ត្រី (ទី៣)
ឧកញ៉ា មានស័ក្ដិប្រាំពីរហ៊ូពាន់ ភរិយាត្រូវបានគេហៅថា «លោកស្រី» ជាន់ចត្វា (ទី៤)
*** ប្រសិនបើភរិយារបស់លោកអ្នកឧកញ៉ា អ្នកឧកញ៉ា និង ឧកញ៉ា ត្រូវបានព្រះករុណាជាអម្ចាស់ជីវិតតម្កល់លើត្បូង ប្រោសប្រទានតែងតាំងជា «ជំទាវ» នោះទើប គេអាចហៅថា «ជំទាវ» បាន បើពុំនោះទេ គេមិនហ៊ានទទួលយក នូវការហៅថា «ជំទាវ» នោះទេ។
ឧទាហរណ៍: ឧកញ៉ាឃ្លាំងមឿង និងជំទាវខាន់ខៀវ
ឯកសារយោង៖ ច្បាប់ទម្រង់ស័ក្ដិ និងបទសម្ភាសន៍របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត ជោតញ្ញាណោ
COMMENTS