ធម្មទាននៃការរៀនពាក្យខ្មែរ ព្រលែង? ពាក្យ "ព្រលែង" មិនមាននៅក្នុងវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត ទេ ប៉ុន្តែពាក្យនេ...
ព្រលែង?
ពាក្យ "ព្រលែង" មិនមាននៅក្នុងវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត ទេ ប៉ុន្តែពាក្យនេះ ត្រូវបានគេប្រើទាំងក្នុងភាសាសរសេរនិងនិយាយ ស្ទើរតែជាផ្លូវការទៅហើយ ដូចជា៖
-ព្រលែងត្រី, ព្រលែងចាប...
ពាក្យត្រឹមត្រូវគឺ "លែង"
លែង
កិរិយាសព្ទ
ឈប់, លើកឈប់ធ្វើ, មិនរវល់; លះស្រឡះ មិនត្រូវការ
លែងឲ្យ, លែងយក, លែងបរិភោគ; លែងប្រពន្ធ ។
បណ្ដោយឲ្យទៅតាមការ, បើកអំណាចឲ្យចេញ
លែងគោ, លែងមនុស្សទោស, លែងចោរ ។
បណ្ដោយឲ្យរបូត, ឲ្យឃ្លាតចេញពីកណ្ដាប់ដៃ
លែងខ្សែពីដៃ ។
យើងឃើញមានពាក្យ "ពន្លែង"
ពន្លែង
កិរិយាសព្ទ
( ព. សា. ) ពង្រឹតឲ្យលឿនពេញទំហឹង ។ ទះ, តប់, ដាល់, ទាត់, ធាក់... ពេញទំហឹង
ពន្លែងមួយដៃ ។
បញ្ចេញពាក្យសម្ដីអស់អាថ៌សេចក្ដីឥតសំចៃ
គ្រាន់តែពន្លែងពីរបីម៉ាត់ទៅបាត់មាត់ឈឹង ។
ឯកសារយោង៖ វចនានុក្រមរបស់សម្ដេចព្រះសង្ឃរាជ ជួន ណាត ជោតញ្ញាណោ
COMMENTS