ធម្មទាននៃការរៀនពាក្យខ្មែរ ដំណឹក? ពាក្យ "ដំណឹក" នេះ មិនមាននៅក្នុងវចនានុក្រមរបស់សម្ដេចព្រះសង្ឃរាជ ជួន ណាត ទេ តែវាត្រ...
ដំណឹក?
ពាក្យ "ដំណឹក" នេះ មិនមាននៅក្នុងវចនានុក្រមរបស់សម្ដេចព្រះសង្ឃរាជ ជួន ណាត ទេ តែវាត្រូវបានគេបង្កើតឡើង តាមរបៀបដូចជា៖
- ដើរ (កិ.) ដំណើរ
- ដឹង (កិ.) ដំណឹង
ខ្មែរតែងតែប្រើ "ដឹក" ជានាមសព្ទរបស់កិរិយាសព្ទ "ដឹក" ដែលសំដៅដល់បរិមាណ ឬ ចំនួននៃការដឹក
ដឹក
កិរិយាសព្ទ
នាំយកទៅមកដោយគ្រឿងផ្ទុកមានរទេះ ទូកជាដើម
ដឹកឈើ, ដឹកឧស, ដឹកស្រូវ ។
នាំបណ្ដើរដោយកាន់ខ្សែ
ដឹកគោ , ដឹកសេះ ។
កាន់ខ្សែទាញអូសទាំង២ខាង
ដឹកគន ( ម. ព. គន ) ។
គូសអូសឲ្យដិតជាស្នាមគំនូស
ដឹកបន្ទាត់ ។
នាមសព្ទ
ចំនួន, ទម្ងន់ ដែលល្មមដឹកនាំយកទៅមកបាន
ស្រូវ១ ដឹក, ពោត ២ ដឹក ។
វាមិនខុសទាស់សោះឡើយ នៅក្នុងការបង្កើតនាមសព្ទទៅតាមក្បួនខ្នាតមួយ ក៏ប៉ុន្តែវាក៏មានជាការលើកលែងផងដែរ ដែលពាក្យនោះ វាមានលក្ខណៈឆ្គងនឹងត្រចៀក ហើយមិនត្រូវបានគេនិយមប្រើ...
យើងអាចយកភាសាអង់គ្លេសមកប្រៀបធៀប ដូចជា៖
- គេអាចនិយាយថា៖ a little old lady
ប៉ុន្តែគេមិនអាចនិយាយថា៖ a little young lady បាននោះទេ ទោះបីជាគេធ្វើសម្ពន្ធតាមក្បួនវេយ្យាករណ៍ ឃើញថា វាមិនខុសក៏ដោយ តែគេមិនប្រើវាតែម្ដង...
ឯកសារយោង៖ វចនានុក្រមរបស់សម្ដេចព្រះសង្ឃរាជ ជួន ណាត ជោតញ្ញាណោ
COMMENTS