ធម្មទាននៃការរៀនពាក្យខ្មែរ បណ្ដិប បណ្ដិប នាមសព្ទ ( ព. បុ. ) សម្ដីហាមប្រាមបញ្ជាក់ហើយបញ្ជាក់ទៀត, សម្ដីហាមបញ្ជាក់ដោយដាក់កំហិតឲ្...
បណ្ដិប
បណ្ដិប
នាមសព្ទ
( ព. បុ. ) សម្ដីហាមប្រាមបញ្ជាក់ហើយបញ្ជាក់ទៀត, សម្ដីហាមបញ្ជាក់ដោយដាក់កំហិតឲ្យអ្នកស្ដាប់ទទួលប្រតិបត្តិតាមដោយដាច់ខាត ជាសម្ដីដែលអ្នកស្ដាប់ច្រើនតែពុំសូវគាប់ចិត្ត : បណ្ដិបម្ដាយច្រើនតែក្លាយជាទាស់ចិត្តកូន; បណ្ដិបម្ដាយឪពុកថាកុំឲ្យកូនតូចៗចុះងូតទឹកជ្រៅក្រែងវាលង់, វាច្រើនតែពុំសូវស្អាប់ ។ ពាក្យកាព្យថា : ពាក្យគ្រូរែងរឹង ស្រារែងស្រវឹង ពុំដែលពិសា ពាក្យពិតរែងស្លែង ពុំពីរោះថា បណ្ដិបមេបា រែងថាពុំគាប់ ( សាស្ត្រាច្បាប់ រាជនេតិ ជាព្រះនិពន្ធនៃព្រះរាជសម្ភារ ) ។ (ក្នុងសម័យតមក, មានអ្នកអក្សរសាស្ត្រខ្លះកែពាក្យកាព្យ បណ្ដិប នេះជា បណ្ដាំ ពីព្រោះពុំយល់អត្ថន័យរបស់ពាក្យ បណ្ដិប ) ។
ឯកសារយោង៖ វចនានុក្រមរបស់សម្ដេចព្រះសង្ឃរាជ ជួន ណាត ជោតញ្ញាណោ
COMMENTS