ធម្មទាននៃការរៀនពាក្យខ្មែរ សោកស្ដាយ និង ធ្ងន់ធ្ងរ? យើងសម្គាល់ឃើញថា នៅក្នុងអត្ថបទនាសម័យមុន គេបានប្រើពាក្យបានត្រឹមត្រូវទៅត...
សោកស្ដាយ និង ធ្ងន់ធ្ងរ?
យើងសម្គាល់ឃើញថា នៅក្នុងអត្ថបទនាសម័យមុន គេបានប្រើពាក្យបានត្រឹមត្រូវទៅតាមក្បួនខ្នាត ដែលមានចែងនៅក្នុងវចនានុក្រមរបស់សម្ដេចព្រះសង្ឃរាជ ជួន ណាត។
នៅក្នុងអត្ថបទនេះ សម្ដេចព្រះមហាសុមេធាធិបតី ហួត តាត ទ្រង់បានប្រើ៖
-"ការបង្កើតពាក្យពីរម៉ាត់នេះ ជាការគួរឲ្យមានសេចក្ដីស្ដាយយ៉ាងក្រៃលែង ព្រោះជាកំហុសមួយយ៉ាងធំសម្បើម..."
បច្ចុប្បន្ន ឃ្លាខាងលើនេះ ប្រហែលជាត្រូវបានគេសរសេរថា៖
-"ការបង្កើតពាក្យពីរម៉ាត់នេះ ជាការគួរឲ្យមានសេចក្ដីសោកស្ដាយយ៉ាងក្រៃលែង ព្រោះជាកំហុសមួយយ៉ាងធ្ងន់ធ្ងរ..."
បើគ្រាន់តែស្ដាយ ឥតមានការយំសោកផងទេ កុំប្រើពាក្យថា សោកស្ដាយ ត្រូវប្រើត្រឹមតែ ស្ដាយ, នឹកស្ដាយ, គួរស្ដាយ, គួរឲ្យស្ដាយ ប៉ុណ្ណេះបានហើយ : ខ្ញុំនឹកស្ដាយណាស់ ) ។
ឯកសារយោង៖ អត្ថបទ "កល្យាណមិត្តរបស់ខ្ញុំ" និពន្ធដោយសម្ដេចព្រះមហាសុមេធាធិបតី ហួត តាត វជិរប្បញ្ញោ ព្រះសង្ឃនាយកគណៈមហានិកាយ
COMMENTS