ធម្មទាននៃការប្រើពាក្យខ្មែរមិនត្រឹមត្រូវ ស្ដែង ស្ដែង (ជើង ដ) កិរិយាវិសេសនៈ ជាក់ច្បាស់, ជាក់ស្បាន់; ដែលគួរស្ញែង ធ្វើឲ្យឃើញស្ដែង ។...
ស្ដែង
ស្ដែង
(ជើង ដ)
កិរិយាវិសេសនៈ
ជាក់ច្បាស់, ជាក់ស្បាន់; ដែលគួរស្ញែង
ធ្វើឲ្យឃើញស្ដែង ។ ស្ដែងស្ដាប់ ស្ដាប់ឮជាក់ (ព. កា.) ។
ខ្មែរមិនប្រើពាក្យនេះជាកិរិយាស័ព្ទសោះឡើយ។
ក្រោយសម័យបែកបាក់ទីក្រុងលង្វែក សៀមបានប្រមូលយកគម្ពីរនិងក្បួនច្បាប់ ព្រមទាំងកៀរយកអ្នកប្រាជ្ញខ្មែរទៅស្រុកសៀម ស្ទើរតែទាំងអស់ ហើយវិស័យអក្សរសាស្ត្រខ្មែរ ក៏ធ្លាក់ចុះស្ទើរតែបាត់បង់...
នៅដើមសតវត្សរ៍ទី២០ អ្នកប្រាជ្ញអក្សរសាស្ត្រខ្មែរបានខិតខំរៀបចំក្បួនខ្នាតអក្សរសាស្ត្រខ្មែរឲ្យបានត្រឹមត្រូវឡើងវិញ តែជាអកុសល វាក៏មានក្រុមបញ្ញវន្តមួយក្រុមតូច បានបង្កើតនូវភាពអនាធិបតេយ្យក្នុងវិស័យអក្សរសាស្ត្រខ្មែរ ហើយសម្ដេចព្រះសង្ឃរាជ ជួន ណាត បានមានព្រះរាជឱង្ការហៅក្រុមនេះថា “ពួកដង្កូវស៊ីត្រួយអក្សរសាស្ត្រខ្មែរ”។
ក្រុមនេះបានប្រើពាក្យតែទៅតាមចិត្តនឹកឃើញរបស់ខ្លួន ដូចជាក្នុងរូបខាងក្រោមនេះ គេបានប្រើពាក្យ “ស្ដែង” ទៅតាមសម្ដីរបស់សៀម “ แสดง” ជំនួសឲ្យពាក្យ “សម្ដែង” របស់ខ្មែរទៅវិញ។
(ជើង ដ, សំ-ដែង)
កិរិយាសព្ទ
ធ្វើឬបញ្ចេញឲ្យឃើញស្ដែង
សម្ដែងឫទ្ធិ, សម្ដែងខ្លួន ។
ថ្លែង, ប្រកាសសេចក្ដី
សម្ដែងធម៌ ។ សរសេរជា សំដែង ក៏បាន ។
យើងត្រូវសរសេរថា៖
- “ព្រះអង្គម្ចាស់ចក្រពង្សទ្រង់សម្ដែងក្នុងតួហនុមានកំពុងចែចង់ស្ដេចមច្ឆានុ"
(មិនមែន “មច្ឆានព“ ទេ)
ឯកសារយោង៖ បទសម្ភាសន៍និងវចនានុក្រមរបស់សម្ដេចព្រះសង្ឃរាជ ជួន ណាត ជោតញ្ញាណោ
COMMENTS