ធម្មទាននៃការរៀនពាក្យខ្មែរ សកលូបនីយកម្ម ឬ សកលភាវូបនីយកម្ម? ប្រសិនបើយើងបានអានអត្ថបទនាសម័យមុន និងអត្ថបទបច្ចុប្បន្ន ដែលគេប្រើព...
សកលូបនីយកម្ម ឬ សកលភាវូបនីយកម្ម?
ប្រសិនបើយើងបានអានអត្ថបទនាសម័យមុន និងអត្ថបទបច្ចុប្បន្ន ដែលគេប្រើពាក្យខ្មែរ ដោយគោរពតាមក្បួនខ្នាតត្រឹមត្រូវ នោះយើងឃើញ នូវការប្រើពាក្យ "សកលភាវូបនីយកម្ម" ដោយកើតឡើងតាមការផ្សំពាក្យ៖
សកល +ភាព + ឧបនីយកម្ម ប៉ុន្តែ "ភាព" ត្រូវប្ដូរទៅជា "ភាវ" វិញ ទើបយើងបានពាក្យ "សកលភាវូបនីយកម្ម"
តើហេតុអ្វីបានជាគេបន្ថែម "ភាព"? ដ្បិតពាក្យ "សកល" មិនមែនជានាមសព្ទឡើយ ដូចនេះ គេត្រូវធ្វើវាឲ្យក្លាយទៅជានាមសព្ទសិន ទើបគេបន្ថែម "ឧបនីយកម្ម" ហើយ "ឧ" ត្រូវប្ដូរមកជាស្រៈ "ូ" វិញទើបយកមកដាក់ក្រោម "ភាវ"។
យើងឃើញមានពាក្យ "សន្តិភាវូបនីយកម្ម" ដែលជាការផ្សំពាក្យ៖
សន្តិ + ភាព + ឧបនីយកម្ម ប៉ុន្តែ "ភាព" ត្រូវប្ដូរទៅជា "ភាវ" វិញ ទើបយើងបានពាក្យ "សន្តិភាវូបនីយកម្ម"
យើងឃើញមានពាក្យ "ឯកជនភាវូបនីយកម្ម" ដែលជាការផ្សំពាក្យ៖
ឯកជន + ភាព + ឧបនីយកម្ម ប៉ុន្តែ "ភាព" ត្រូវបានប្ដូរជា "ភាវ" វិញ ទើបយើងបានពាក្យ "ឯកជនភាវូបនីយកម្ម"។
ស្រាវជ្រាវដោយ ទុត បូ
COMMENTS