ខ្ញុំធ្លាប់បានអានសៀវភៅនេះម្ដងរួចមកហើយកាលពីឆ្នាំ២០១៨។ នៅដើមឆ្នាំ២០២២ នេះ លោក ឈុន សំណាង ដែលជាម្ចាស់ស្នាដៃសឪវភៅនេះ បានចេញ...
ចុងសប្ដាហ៍នេះ ខ្ញុំទៅលេងស្រុកកំណើត ហើយបាននាំយកសៀវភៅនេះទៅជាមួយ ដើម្បីអានជាលើកទីពីរម្ដងទៀត។ ខ្ញុំចំណាយពេលប្រហែលបួនម៉ោងដើម្បីអានសៀវភៅនេះ។ កាលពីថ្ងៃសៅរ៍ ខ្ញុំឆ្លៀតពេលអានបានប្រហែលមួយម៉ោងកន្លះ និងថ្ងៃអាទិត្យនេះ ខ្ញុំចំណាយពេលប្រហែលមួយម៉ោងកន្លះទៀត ទើបអាចអានសៀវភៅនេះចប់។
ខ្ញុំនឹងមិនរៀបរាប់ពីសៀវភៅនេះច្រើនទៀតទេ ដ្បិតខ្ញុំធ្លាប់បានសរសេរខ្លះៗមកហើយអំពីសៀវភៅនេះក្នុងអត្ថបទមុន។ បន្ទាប់ពីនេះទៅ ខ្ញុំនឹងរកពេលសមស្របណាមួយដើម្បីអានសៀវភៅថ្មីមួយក្បាលទៀតដែឡខ្ញុំបានទុកចោលអស់ប្រហែលបីខែមកហើយ។ ខ្ញុំនឹងចំណាយពេលអានសៀវភៅថ្មីនោះដោយយកចិត្តទុកដាក់បំផុត។
COMMENTS