ខ្ញុំចាប់ផ្ដើមអានសៀវភៅនៅនេះតាំងពីថ្ងៃទី១៤ ខែមេសា គឺចំថ្ងៃនៃពីធីចូលឆ្នាំប្រពៃណីជាតិខ្មែរ។ ខ្ញុំបន្តអានហូរហែរជាបន្តបន្...
ខ្ញុំចាប់ផ្ដើមអានសៀវភៅនៅនេះតាំងពីថ្ងៃទី១៤ ខែមេសា គឺចំថ្ងៃនៃពីធីចូលឆ្នាំប្រពៃណីជាតិខ្មែរ។ ខ្ញុំបន្តអានហូរហែរជាបន្តបន្ទាប់ ដោយមិនសូវបានអានជាប់លាប់ជាប្រចាំនោះទេ។ ដោយសារខែកក្កដានេះ ខ្ញុំរៀបចំអនុវត្តគម្រោងការងារប្រចាំថ្ងៃឡើងវិញ ខ្ញុំក៏សម្រុកអានសៀវភៅនេះ ហើយទើបតែបានអានចប់នៅយប់នេះឯង។ សម្រាប់សៀវភៅនេះ ខ្ញុំចំណាយពេលច្រើនគួរសមដែរដើម្បីអានឲ្យបានចប់។ ដោយសារយប់ជ្រៅណាស់ហើយ ខ្ញុំនឹងមិនបន្តសរសេរពីសៀវភៅនេះទៀតទេ គ្រាប់តែសរសេរខ្លីៗប៉ុណ្ណេះ ទុកគ្រាន់ជាកំណត់ហេតុផ្ទាល់ខ្លួនរបស់ខ្ញុំប៉ុណ្ណោះ។
ជាបន្តទៅ ខ្ញុំសម្រេចចិត្តថានឹឈប់ចុះផ្សាយអត្ថបទតាមរយៈប្លក់ទៀតហើយ ដោយបែរមករក្សាអត្ថបទទាំងអស់ជាលក្ខណៈផ្ទាល់ខ្លួន មិនចុះផ្សាយជាសាធារណៈទៀតនោះទេ។
COMMENTS