សាកល្បងឈ្វេងយល់អំពី International Women’s Day នៅក្នុងវេយ្យាករណ៍អង់គ្លេស វាមានវិភត្តិនៃកម្មសិទ្ធិ (The Genitive Or Possessive Case) ...
- The Saxon Genitive
- The Norman Genitive
* The Saxon Genitive
A. នៅក្នុងឯកវចនៈ គេថែម (‘s) ទៅលើនាម ដូចជា the girl’s dress
B. នៅក្នុងពហុវចនៈ គេថែម (‘) ទៅលើនាម ដូចជា the girls’ dresses
** The Norman Genitive
គេប្រើ (of) ជាមួយនាម ដូចជា the top of the house
ការប្រើប្រាស់ The Saxon Genitive និង The Norman Genitive បណ្ដាលឲ្យមានន័យខុសគ្នាគឺ៖
រូបថតជាកម្មសិទ្ធិរបស់ម៉ុក តែវាមិនចាំបាច់ជារូបរបស់ម៉ុកផ្ទាល់ទេ វាអាចជារូបរបស់អ្នកដទៃ
- a portrait of Mok
រូបថតនេះមិនចាំបាច់ជាកម្មសិទ្ធិរបស់ម៉ុកទេ វាអាចម៉ុកឲ្យទៅអ្នកដទៃ ប៉ុន្តែវាគឺរូបរបស់ម៉ុកផ្ទាល់
*** តេីយើងបកប្រែពាក្យ International Women’s Day ថាយ៉ាងដូចម្ដេច?
យេីងធ្វើសម្ព័ន្ធ៖
- International គឺជាគុណនាម បញ្ជាក់ន័យឲ្យនាម Women
- ‘s គឺជា Saxon Genitive របស់ Women
- Day គឺជានាម
យេីងសួរថា ទិវាអ្វី?
ចម្លេីយ គឺទិវារបស់នារី
យើងសួរ របស់នារីមួយណា?
ចម្លើយគឺ នារីអន្តរជាតិ
យេីងគួរបកប្រែថា ទិវានារីអន្តរជាតិ
សាកល្បងបកប្រែ
ទុត បូ
ខ្មែរក៏ជាជាតិមួយ បណ្ដាជាតិនានានៅលេីសាកលលោក រីពាក្យ "អន្តរ" មានន័យថា រវាងជាតិនឹងជាតិ ដូចនេះ នារីអន្តរជាតិ មានន័យថា នារីគ្រប់ជាតិនៅលេីសាកលលោក ដោយមិនមានការលេីកលែងចំពោះនារីណាម្នាក់ឡេីយ។
COMMENTS