សង្ឃឹមស្អែកថ្មី
សារព័ត៌មានចុះផ្សាយព្រោងព្រាត... បណ្ដាញសង្គមចែកចាយតគ្នាមិនដាច់...
ខ្ញុំមានអារម្មណ៍ក្ដុកក្ដួលក្នុងចិត្តខ្លាំងណាស់។ ខ្ញុំមិនយល់ថា ហេតុអ្វីពិភពលោកមួយនេះត្រូវក្រឡាប់ចាក់បែបហ្នឹងទេ។ ខ្ញុំរន្ធត់ចិត្ត ហាក់ដូចជារឿងរ៉ាវកំពុងកើតលើខ្លួនខ្ញុំ...
ធ្លាប់តែឃើញនាងបង្ហោះសម្ដីនិងរូបភាពបែបសប្បាយរីករាយទាក់ទងនឹងជីវិតប្រចាំថ្ងៃរបស់នាង។ តាំងពីខ្ញុំស្គាល់នាងតាមបណ្ដាញសង្គមហ្វេសប៊ុក ខ្ញុំមិនដែលឃើញនាងបង្ហាញអារម្មណ៍មិនសប្បាយចិត្តឬកើតទុក្ខព្រួយអ្វីនោះទេ។ មើលទៅនាងហាក់បីដូចជាមនុស្សដែលពោរពេញដោយក្ដីរីករាយ។ តែពេលនោះ គ្រប់យ៉ាងផ្ទុយស្រឡះពីពេលមុន។ គ្រប់រូបភាពដែលត្រូវបានគេចែកចាយតៗគ្នា គ្មានរូបណាមួយភ្ជាប់ដោយស្នាមញញឹមរបស់នាងទេ។ ទឹកមុខនាងពោរពេញដោយទុក្ខព្រួយសោកា ទឹកនេត្រាហូរជោកថ្ពាល់ មើលទៅគួរឲ្យខ្លោចផ្សាក្នុងចិត្តណាស់។
ក្នុងនាមជាមិត្តម្នាក់របស់នាង ខ្ញុំសូមសម្ដែងនូវទឹកចិត្តប្រកបដោយភាពសោកសៅនិងក្ដុកក្ដួលជាពន់ពេក។ ក្នុងពេលដ៏ក្រៀមក្រំនេះ ខ្ញុំបានចំណាយពេលសរសេរកំណាព្យ៤ល្បះ ដើម្បីចូលរួមរំលែកនូវទុក្ខព្រួយសោកសៅដែលបាននឹងកំពុងកើតឡើង។ សូមឲ្យអ្វីៗបានល្អប្រសើរឡើងវីញ ដូចទៅនឹងចំណងជើងកំណាព្យនេះ "សង្ឃឹមស្អែកថ្មី"។
អ្នកប្រហែលជាអាចយល់ខ្លះៗហើយថា ខ្ញុំកំពុងរៀបរាប់អំពីអ្វី...! ហើយអ្នកក៏ប្រហែលជាអាចស្មានបានថា នាងជានរណា...! តាមរយៈទំនុកក្នុងឃ្លាទី៣និងទី៤ នៃល្បះទី១ "...ព្រោះព្យុះលោកិយបក់បន្លំ យកលោកប៉ាខ្ញុំគ្មានអាសូរ។" និងឃ្លាទី៣និងទី៤ នៃល្បះទី៣ "...ម្ដេចព្យុះកំណាចបក់វឹកវរ តាមតែសព្ទស្នូរផ្គរច្រៀងលេង។"...
សង្ឃឹមស្អែកថ្មី
(បទពាក្យ៧)
ស្បៃអន្ធការចូលមកដល់
ស្បៃខ្មៅមិនយល់ដល់ចិត្តខ្ញុំ។
ផ្ទះធំស្កឹមស្កៃស្ងាត់ជ្រងំ
យកលោកប៉ាខ្ញុំគ្មានអាសូរ។
ខ្ញុំនឹកលោកប៉ាទឹកភ្នែកហូរ
តាមតែសព្ទស្នូរផ្គរច្រៀងលេង។
សង្ឃឹមស្អែកថ្មីអស់ចំបែង
ទុក្ខាដូចផ្សែងឃ្លាតឆ្ងាយទៅ។
ស្មេរ៖ ហេង-រង្សី
COMMENTS