"ស្វែងយល់អំពីពិព័រណ៍សៀវភៅថ្នាក់ជាតិនៅកម្ពុជា" តើពិព័រណ៍នេះចាប់ផ្ដើមប្រារព្ធនៅពេលណា? អ្វីខ្លះជាគោលបំណងនៃពិព័រណ៍នេះ?
- ពិព័រណ៍សៀវភៅនៅកម្ពុជា លើកទី១ ឆ្នាំ២០១១ ប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៥ ដល់ ថ្ងៃទី២៧ ខែវិច្ឆិកា ក្រោមប្រធានបទ "រួមគ្នាអានដើម្បីអភិវឌ្ឍន៍" នៅបរិវេណបណ្ណាល័យជាតិកម្ពុជា។
- ពិព័រណ៍សៀវភៅនៅកម្ពុជា លើកទី២ ឆ្នាំ២០១៣ ប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៩ ខែវិច្ឆិកា ដល់ ថ្ងៃទី០១ ខែធ្នូ ក្រោមប្រធានបទ "កម្ពុជា និងការបោះពុម្ពផ្សាយ" នៅបរិវេណបណ្ណាល័យជាតិកម្ពុជា។
- ពិព័រណ៍សៀវភៅនៅកម្ពុជា លើកទី៣ ឆ្នាំ២០១៤ ប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៨ ដល់ ថ្ងៃទី៣០ ខែវិច្ឆិកា ចាប់ពីម៉ោង៧ព្រឹក ដល់ ម៉ោង៧ល្ងាច នៅបរិវេណបណ្ណាល័យជាតិកម្ពុជា ក្រោមប្រធានបទ "អានខ្ញុំយល់ពីពិភពលោក"។
- ពិព័រណ៍សៀវភៅនៅកម្ពុជា លើកទី៤ ឆ្នាំ២០១៥ ប្រព្រឹត្តទៅចាប់ពីថ្ងៃទី១១ ដល់ ថ្ងៃទី១៣ ខែធ្នូ ចាប់ពីម៉ោង៧ព្រឹក ដល់ ម៉ោង៧ល្ងាច នៅបរិវេណបណ្ណាល័យជាតិកម្ពុជា ក្រោមប្រធានបទ "អានខ្ញុំថ្ងៃនេះ ជោគជ័យថ្ងៃស្អែក"។
- ពិព័រណ៍សៀវភៅនៅកម្ពុជា លើកទី៥ ឆ្នាំ២០១៦ ប្រព្រឹត្តទៅចាប់ពីថ្ងៃទី០២ ដល់ ថ្ងៃទី០៤ ខែធ្នូ ចាប់ពីម៉ោង៨ព្រឹក ដល់ ម៉ោង៧ល្ងាច នៅបរិវេណបណ្ណាល័យជាតិកម្ពុជា ក្រោមប្រធានបទ "បង្កើនការអាន បង្កើតការសរសេរ"។
- ពិព័រណ៍សៀវភៅនៅកម្ពុជា លើកទី៦ ឆ្នាំ២០១៧ ប្រព្រឹត្តទៅចាប់ពីថ្ងៃទី០៨ ដល់ ថ្ងៃទី១០ ខែធ្នូ ចាប់ពីម៉ោង៧ព្រឹក ដល់ ម៉ោង៧ល្ងាច នៅបរិវេណបណ្ណាល័យជាតិកម្ពុជា ក្រោមប្រធានបទ "អានច្រើន បង្កើនឱកាស"។
- ពិព័រណ៍សៀវភៅនៅកម្ពុជា លើកទី៧ ឆ្នាំ២០១៨ ប្រព្រឹត្តទៅចាប់ពីថ្ងៃទី០៧ ដល់ ថ្ងៃទី០៩ ខែធ្នូ ចាប់ពីម៉ោង៧:៣០នាទីព្រឹក ដល់ ម៉ោង៧:៣០នាទីល្ងាច នៅបរិវេណបណ្ណាល័យជាតិកម្ពុជា ក្រោមប្រធានបទ "សៀវភៅរស់ ចំណេះរីក"។
- ពិព័រណ៍សៀវភៅនៅកម្ពុជា លើកទី៨ ឆ្នាំ២០១៩ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៣ ដល់ ថ្ងៃទី១៥ ខែធ្នូ ក្រោមប្រធានបទ "ផ្ដើមក្ដីស្រមៃ ដៃកាន់សៀវភៅ"។
ពិព័រណ៍សៀវភៅនៅកម្ពុជា បើកឲ្យចូលរួមដោយសេរី។ ដូចនេះ សូមអញ្ជើញចូលរួមកម្មវិធីនេះឲ្យបានច្រើនកុះករ ដើម្បីទទួលបានអត្ថប្រយោជន៍ជាច្រើនពីកម្មវិធី រួមទាំងការបញ្ចុះតម្លៃលើការទិញសៀវភៅ ជួបផ្ទាល់ជាមួយម្ចាស់ស្នាដៃ និងចូលរួមរីករាយជាមួយកម្មវិធីកម្សាន្តជាច្រើនទៀត។
ជួបគ្នានៅ បណ្ណាល័យជាតិ!
កុំភ្លេចចូលរួមទាំងអស់គ្នាណា...!
ផែនទីបណ្ណាល័យជាតិ |
អត្ថបទ៖ ហេង-រង្សី
COMMENTS