ខ្ញុំបានឈ្លោះជាមួយអារម្មណ៍របស់ខ្ញុំ កាលពីប៉ុន្មានថ្ងៃមុន។ ពេលនោះ ដួងចិត្តរបស់ខ្ញុំទទួលអារម្មណ៍ខ្លោចផ្សាណាស់។ ខ្ញុំស្ទើរតែ...
ពេលខ្លះ ខ្ញុំពិតជាមិនយល់ពីខ្លួនឯងទេ។ ខ្ញុំខូចចិត្ត... ខ្ញុំអន់ចិត្ត... នៅពេលដែលគេលេងសើចនឹងអារម្មណ៍របស់ខ្ញុំ។ តែខ្ញុំឆ្ងល់ណាស់ថា ហេតុអ្វីខ្ញុំចូលចិត្តលេងសើចនឹងអារម្មណ៍របស់នាង? សប្បាយណាស់មែនទេ?
ពេលនោះ ខ្ញុំខ្លោចផ្សាក្នុងចិត្តណាស់។ ខ្ញុំបន្ទោសខ្លួនឯង...។ ខ្ញុំសម្លឹងនាងមិនដាក់ភ្នែក រហូតនាងរុញទ្វារដើរចេញទៅជាមួយទឹកមុខដ៏ពិបាកពណ៌នា។ នាងដើរចេញទៅឆ្ងាយដាច់កន្ទុយភ្នែក តែចិត្តខ្ញុំនៅតែបន្តគិតដល់រឿងរ៉ាវដែលកន្លង។ គឺខ្ញុំ... ខ្ញុំជាអ្នកបោកប្រាស់អារម្មណ៍របស់នាង។ វាជាកំហុសដ៏ធ្ងន់ ដែលខ្ញុំបានឆាបឆក់យកបេះដូងដ៏បរិសុទ្ធរបស់នាងមកជាន់ឈ្លី ទុកដូចជារបស់លេងកម្សាន្ត។
ចង់សរសេរបន្ទោសខ្លួនឯងឲ្យច្រើនជាងនេះ តែរវល់ដើរចុះដើរឡើង ខូចអារម្មណ៍ដ៏ស្រងេះស្រងោចនេះអស់។ ណ្ហើយ! ឲ្យរួចខ្លួនម្ដងចុះ...។
COMMENTS