ខ្ញុំទើបតែអានរឿងនេះចប់ ប្រហែលកន្លះម៉ោងមុននេះ។ ខ្ញុំបានស្គាល់ចំណងជើងរឿងនេះតាមរយៈការលើកឡើងរបស់អ្នកនិពន្ធរូបនេះ (លោក យិន...
ថ្ងៃមុននេះ ខ្ញុំបានឃើញបងស្រីម្នាក់ដែលជាមិត្តរបស់ខ្ញុំលើបណ្ដាញសង្គម Facebook បង្ហោះទាក់ទងនឹងរឿងនេះដែរ គាត់បានទាំងសរសើរពីរឿងនេះទៀតផង។ ខ្ញុំកាន់តែមានចិត្តចង់អានរឿងនេះកាន់តែខ្លាំងឡើង បន្ទាប់ពីបានឃើញការបង្ហោះនេះ។ ខ្ញុំធ្លាប់ស្វែងរកសៀវភៅនេះនៅបណ្ណាល័យដែរ តែរកមិនឃើញសោះ។ ព្រឹកមិញ ខ្ញុំខំស្រូតមកអានសៀវភៅ «Living Dhamma» បន្ត។ ជិតដល់ម៉ោងបាយថ្ងៃត្រង់ ខ្ញុំដើរចុះឡើងក្បែរទូ ដើម្បីបន្ថយការស្ពឹកស្រពន់ ហើយក៏បានឃើញសៀវភៅនេះតែម្ដង។ ក្រោយពីទទួលទានអាហារថ្ងៃត្រង់រួច ខ្ញុំប្រញាប់មកសាលាម្ដងទៀត។ ខ្ញុំផ្អាកអានសៀវភៅ «Living Dhamma» ហើយបែរមកអានសៀវភៅនេះវិញ។
Cover |
កំណត់សម្គាល់
សៀវភៅនេះមាននៅក្នុងបណ្ណាល័យ PUC
លេខកូដ៖ HQ 1031 L68 2006
COMMENTS