ខ្ញុំចាប់ផ្ដើមអានសៀវភៅនេះម្សិលមិញ ហើយទើបតែបញ្ចប់នៅរសៀលនេះ។ ខ្ញុំឃើញសៀវភៅនេះយូរហើយ ដែលកាលនោះត្រូវបានដាក់តាំងនៅលើធ...
Cover |
ខ្ញុំធ្លាប់បានស្គាល់ពីស្នាដៃអ្នកនិពន្ធរូបនេះខ្លះៗមកហើយ មុនពេលដែលខ្ញុំអានសៀវភៅនេះ។ និយាយឲ្យត្រង់ទៅ ខ្ញុំមិនមែនជាអ្នកគាំទ្រដែលបានអានស្នាដៃរបស់គាត់ច្រើនអ្វីនោះទេ។ ខ្ញុំគិតថា ការសរសេររបស់គាត់ភាគច្រើនប្រើពាក្យត្រង់ៗពេក ពាក្យខ្លះអាចថាពិបាកស្ដាប់ណាស់។ អឺ! ខ្ញុំនិយាយត្រង់ពេកទេដឹង? ទេ! ខ្ញុំគ្រាន់តែចង់និយាយពីអារម្មណ៍ពិតរបស់ខ្ញុំតែប៉ុណ្ណោះ។ ប្រហែលអ្នកដទៃអាចនឹងមិនយល់ដូចជាខ្ញុំនោះទេ។ តែទោះជាយ៉ាងណាក៏ដោយ ខ្ញុំនៅតែសរសើរនូវការខិតខំប្រឹងប្រែងរបស់អ្នកនិពន្ធក្នុងវិស័យតែងនិពន្ធនេះ។ អ្នកនិពន្ធរូបនេះមិនត្រឹមតែមានសមត្ថភាពក្នុងការតែងនិពន្ធប៉ុណ្ណោះទេ តែថែមទាំងមានសមត្ថភាពក្នុងការដឹកនាំថតរឿងខ្លីៗទៀតផង។
អានសៀវភៅនេះហើយ ខ្ញុំនឹកជក់ចិត្តនឹងរឿងមួយដែលមានចំណងជើងថា «នឹក»។ ខ្ញុំសុំអនុញ្ញាតនាំមកជូននូវនេះឲ្យអ្នកទាំងអស់គ្នាបានអាន ដោយចុះផ្សាយនៅក្នុងអត្ថបទដោយឡែកមួយផ្សេងទៀត។
កំណត់សម្គាល់
សៀវភៅនេះមាននៅក្នុងបណ្ណាល័យ PUC
លេខកូដ៖ PT 9201 S67 2017
COMMENTS