ខ្ញុំធ្លាប់បានសរសេរអត្ថបទមួយ រៀបរាប់ពីការជួបគ្នាដោយចៃដន្យរវាងខ្ញុំនិងមិត្តចាស់របស់ខ្ញុំ។ ខ្ញុំខំរកអត្ថបទហ្នឹងដែរ ត...
ល្ងាចមិញ មិត្តម្នាក់ដែលរៀនថ្នាក់ជាមួយខ្ញុំ បានបង្ហាញរូបមួយឲ្យខ្ញុំមើល ដែលក្នុងរូបនោះគឺជាមិត្តចាស់របស់ខ្ញុំម្នាក់នោះ។ ក្នុងរូបនោះមិត្តចាស់ខ្ញុំស្លៀកពាក់ឯកសណ្ឋានសង្ហាណាស់។ មើតាមមិត្តដែលរៀនថ្នាក់ជាមួយខ្ញុំបានប្រាប់ខ្ញុំ មិត្តចាស់របស់ខ្ញុំប្រហែលជាបានប្រលងជាប់ចូលបម្រើការងារក្នុងជួររាជការហើយ។ មិត្តចាស់ម្នាក់នេះរៀនសាលាជាមួយខ្ញុំផងនិងសាលាមួយផ្សេងទៀតដែលជាសាលារដ្ឋផង។ រូបនោះបង្ហោះដោយគណនី ហ្វេសប៊ុក ដែលមានឈ្មោះសរសេរជាភាសាអង់គ្លេសថា «Kun Chhay Tep» ដែលនេះគឺជាគណនី ហ្វេសប៊ុក របស់គាត់ហ្នឹងឯង។ ពេលឃើញឈ្មោះគាត់បែបនេះ ខ្ញុំក៏ចាប់ផ្ដើមនឹងឃើញឡើងវិញខ្លះៗ។ ពេលខ្ញុំចេញពីសាលា ខ្ញុំខំប្រឹងនឹក ហើយការចងចាំខ្លះៗ ក៏បានត្រឡប់មកវិញ។ ការពិត ខ្ញុំធ្លាប់រៀនជាមួយគាត់នៅថ្នាក់ភាសាអង់គ្លេស មុនពេលដែលខ្ញុំចូលមករៀនថ្នាក់មហាវិទ្យាល័យ។ កាលនោះ ខ្ញុំជាប្រធានថ្នាក់។ វាគឺជាវគ្គចុងក្រោយបង្អស់នៃថ្នាក់ភាសាអង់គ្លេស ដើម្បីបានចូលរៀនមហាវិទ្យាល័យ។ ការពិត ពេលវេលាដែលយើងរៀនជាមួយគ្នា វាបានកន្លងទៅអស់ពេលយ៉ាងយូរដែរហើយ តែនៅតែអាចចងចាំគ្នាបាន ទោះចងចាំមិនបានច្បាស់លាស់ ក៏ពួកយើងនៅតែអាចចាំថា យើងធ្លាប់បានរៀនជាមួយគ្នា។ ខ្ញុំពិតជារីករាយណាស់ដែលបានដឹងថា មិត្តខ្ញុំម្នាក់នោះបានឈានដល់ភាពជោគជ័យដ៏អស្ចារ្យមួយក្នុងជីវិតរបស់គេ។
សូមមិត្តបានប្រកបតែនឹងសេចក្ដីសុខនិងភាពជោគជ័យតទៅ!
ដោយសេចក្ដីគោរពស្រលាញ់ពីខ្ញុំ
រង្សី
COMMENTS