ថ្ងៃនេះកាលពីពីរឆ្នាំមុន (១០ កក្កដា ២០១៦) ជាថ្ងៃដែលលោកបណ្ឌិត កែម ឡី ត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់ នៅ Star Mart ស្ថាន...
ថ្ងៃនេះកាលពីពីរឆ្នាំមុន (១០ កក្កដា ២០១៦) ជាថ្ងៃដែលលោកបណ្ឌិត កែម ឡី ត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់ នៅ Star Mart ស្ថានីយចាក់សាំង Caltex ក្បែរ ស្តុប បូកគោ ក្រុងភ្នំពេញ។
ក្នុងឱកាសនៃការរម្លឹកឡើងវិញនូវការចងចាំនៃការបាត់បង់ទៅនៃលោកបណ្ឌិត ខ្ញុំសុំអនុញ្ញាតចុះផ្សាយអត្ថបទនានារបស់លោកបណ្ឌិត ដែលខ្ញុំបានស្រង់ពីទំព័រ ហ្វេសប៊ុក របស់លោក រួមនិងអត្ថបទដែលទាក់ទងនឹងលោកផ្សេងៗទៀត។
ចាប់តាំងពីលោកបាត់បង់ជីវិតទៅ មកទល់នឹងពេលនេះ មានសៀវភៅបីក្បាលហើយដែលសរសេរទាក់ទងនឹងលោក ហើយត្រូវបានបោះពុម្ពផ្សាយជាសាធារណៈ។ សៀវភៅទាំងនោះរួមមានសៀវភៅ «បណ្ឌិត កែម ឡី អ្នករូតវាំងននសង្គម», សៀវភៅ «បណ្ឌិត កែម ឡី កម្រងទស្សនៈសង្គមនិងនយោបាយ» និង សៀវភៅ «គ្រូធំ»។ សៀវភៅ «បណ្ឌិត កែម ឡី អ្នករូតវាំងននសង្គម» និងសៀវភៅ «បណ្ឌិត កែម ឡី កម្រងទស្សនៈសង្គមនិងនយោបាយ» ត្រូវបានចេញផ្សាយដោយ សមាគមសម្ព័ន្ធនិស្សិតបញ្ញវន្តខ្មែរ និងក្រុមអ្នកវិភាគវ័យក្មេង (ដែលមានរាយនាមដូចជា ឡៅ-ម៉ុងហៃ, មាស-នី, ហេង-ស្រ៊ាង, ហង្ស-វិទូ, ហេង-ឧត្តម, និង មួង-សូនី) ជាបណ្ណាធិការ។ សៀវភៅ «គ្រូធំ» ជាបទនិពន្ធរបស់អ្នកកាសែត វណ្ណ-វិចារ ហើយបោះពុម្ពផ្សាយដោយ គ្រឹះស្ថានបោះពុម្ពផ្សាយឯកសារខ្មែរ។
រូបភាពពីហ្វេសប៊ុក |
ខ្ញុំនឹងបន្តចុះផ្សាយអត្ថបទផ្សេងៗទៀតដែលទាក់ទងនឹងលោកបណ្ឌិត កែម ឡី។ ខ្ញុំសូមប្រើស្លាកអត្ថបទដើម្បីចុះផ្សាយអត្ថបទទាំងអស់ដែលទាក់ទងនឹងលោកបណ្ឌិត កែម ឡី ថា «កែម ឡី»។ ខ្ញុំសង្ឃឹមថា អត្ថបទទាំងអស់នឹងបានជាឯកសារដ៏មានប្រយោជន៍សម្រាប់ជាតិយើងតទៅ។
COMMENTS