ស្រី្តវៀតណាមបីនាក់បានឈ្លោះប្រកែកគ្នាយ៉ាងតឹងសរសៃកដោយសារតែរឿងបោះឆ្នោត ។ ស្រ្តីវៀតណាទី ១ ឈ្មោះតើយហៅផល្លាបានលើកឡើងថា ឥឡូវរកសុីអត់បាន លក់អត់...
ស្រី្តវៀតណាមបីនាក់បានឈ្លោះប្រកែកគ្នាយ៉ាងតឹងសរសៃកដោយសារតែរឿងបោះឆ្នោត ។
ស្រ្តីវៀតណាទី ១ ឈ្មោះតើយហៅផល្លាបានលើកឡើងថា ឥឡូវរកសុីអត់បាន លក់អត់សូវដាច់ និងប្អូនប្រុសខ្ញុំមកបីខែហើយរកការងារធ្វើអត់បាន ។
ស្ត្រីវៀតណាទី២ ឈ្មោះហ្វឿងហៅចិន្តា បានលើកឡើងថាអ្នកធំកម្ពុជារវល់ឈ្លោះគ្នាពិបាករកសុីលក់ដូរ ទៅណាមកណាពិបាក ខ្ញុំខំបោះឆ្នោតឲ្យគណបក្សយើងហើយ ថាបានសុខ តែនៅតែរកសុីអត់បាន ។ បងស្រីខ្ញុំទើបមកពីយួន អត់មានម៉ូយ និងលក់កាហ្វេ នំបាញ់ហយអត់ដាច់ ។
ស្រ្តីវៀតណាមទី៣ ឈ្មោះប៊ិនហៅបូផា បានរអ៊ូរ ហើយឈ្លោះជាមួយស្ត្រីទី២យ៉ាងខ្លាំង ហើយនិយាយទាំងកំហឹងថា មកពីឯងបោះឆ្នោតឲ្យគណបក្សយើង បានជាវៀតណាមមកកាន់តែច្រើនឡើងៗ ពិបាករកសុីណាស់ ។ បើខ្មែរវិញគាត់អត់សូវចេះលក់ដូរដូចយើងទេ បើបោះឆ្នោតឲ្យគណបក្សយើង ពួកយើងមកកាន់តែច្រើននាំឲ្យការងារកាន់តែរចង្អៀត និងពិបាករកសុី ។ បងខ្ញុំពីមុនរកត្រីនៅឆ្នុកទ្រូ និងចុងឃ្នៀស រកត្រីបាន ២០ គីឡូក្នុង១ថ្ងៃ តែឥឡូវពួកយើងមកពេញទឹក រកត្រី១ថ្ងៃ អត់បាន ប្រាំគីឡូទេ រកសុីអីទៅ ។
ឥឡូវមើលទៅហាងយួនច្រើន ឡានក្រុងយួនច្រើន និងអ្នករកសុីអេតចាយយួនច្រើន នាំឲ្យទីផ្សារចង្អៀត ពិបាករកសុី ។
ដូចនេះយើងត្រូវបោះឆ្នោតឲ្យគណបក្សគេវិញម្តងទៅ មុខជាគេឲ្យយួនមកថ្មីៗខុសច្បាប់ អត់ចេះនិយាយខ្មែរទៅវិញអស់ ហើយយើងមកយូរហើយ ចេះខ្មែរច្បាស់ គេអត់ដេញយើង នោះយើងងាយស្រួលរកសុី សប្បូរការងារ ហើយអត់មានរឿងដូចរាល់ថ្ងៃទេ ។
COMMENTS