លោកពូនៅស្រុកត្រាំកក់ ខេត្តតាកែវ ក្បែរអង់តាសោម ឈ្មោះពូសំ បាននិយាយនៅហាងកាហ្វេថា រដ្ឋមន្រ្តី មួយៗរៀនបានច្រើន មានបទពិសោធន៍ក្នុងការងារ ចេះគ្រប...
លោកពូនៅស្រុកត្រាំកក់ ខេត្តតាកែវ ក្បែរអង់តាសោម ឈ្មោះពូសំ បាននិយាយនៅហាងកាហ្វេថា រដ្ឋមន្រ្តី មួយៗរៀនបានច្រើន មានបទពិសោធន៍ក្នុងការងារ ចេះគ្រប់គ្រងរដ្ឋបាលទូទៅ មានជំនាញពិតប្រាកដអ្វីមួយ និងមានទេពកោសល្យក្នុងការដឹកនាំទើបអាចធ្វើរដ្ឋមន្រ្តីបាន ។
កុមារឈ្មោះចយ បានឆ្ងល់ថា ខ្ញុំឃើញមុខពូរដ្ឋមន្រ្តីច្រើននាក់នៅលើវេទិការាល់ថ្ងៃ អង្គុយមួយព្រឹកៗ តើអង្គុយក្រោយគេ ចាំបាច់ចេះអ្វីដែរ ?
ពូសំបានពន្យល់កុមារថា ពួកគាត់អង្គុយស្តាប់យោបល់ អនុសាសន៍ ជួបពលរដ្ឋ និងត្រឡប់ទៅវិញចុះហត្ថលេខាលើឯកសារនានា ហៅកូនចៅប្រជុំបកស្រាយអនុសាសន៍បន្ថែមនៅអង្គភាព ។ល។ អត់បានសម្រាកទេក្មួយ ។ កុមារចយ បានសួរបន្ថថា ចុះបើវេទិការាល់ថ្ងៃ នៅខេត្តឆ្ងាយ ចំណាយពេលទៅ និងមកអស់ពីរ បីថ្ងៃម្តងៗ មានពេលឯណាធ្វើការទៅលោកពូ ? ពូសំទល់ប្រាជ្ញា បានបន្ទោសឲ្យក្មេងថា នៅក្មេង កុំចេះដឹងច្រើនពេក គិតតែរៀនទៅ នេះជារឿងលោកធំទេ!
លោកពូម្នាក់ទៀតឈ្មោះ សុខ អង្គុយក្បែរនោះបានសួរមីងម្នាក់ឈ្មោះសុវណ្ណរី មីងៗមីងឯងចេះជិះឡានថ្លៃបាំងក្រោយទេ ? មីងឆ្លើយថារឿងអីមិនចេះជិះនោះ ។ ចុះមីងឯងចេះអង្គុុយលើវេទិកាខាងក្រោយគេ ចាំសើច ចាំគាំទ្រ ចាំលើកដៃទេ ? មីងឆ្លើយថា ចេះស្ទាត់មិនចាំបាច់រៀនទេ ។ ចុះមីងឯងចេះ ចុះហត្ថលេខាលើក្រដាសស្នាមទេ ? មីងឌឺឲ្យថា សូម្បីតែពូឯងក៏ចេះដែរមើលទៅនោះ ។ សួរយ៉ាប់ណាស់ពូនេះ !
កុមារចយបានឆ្លើុយកាត់ភ្លាមថា បើសម្ពោធរាល់ថ្ងៃ ជិះឡានល្អបាំងក្រោយទៅហែហមគេ ចុះហត្ថលេខាលើឯកសារដែលគេរៀបចំឲ្យស្រេចនោះ មិនចាំបាច់រៀនច្រើន ចេះដឹងច្រើនពេកទេពូ ខ្ញុំអាយុ១៥ឆ្នាំក៏អាចធ្វើរដ្ឋមន្រ្តីបានដែរ ។ មីងសុវណ្ណរីបានឆ្លើយយ៉ាងលឿនថា ខ្ញុំក៏ហ៊ានធ្វើដែរ បើមួយថ្ងៃៗ ដើរតែតាមគេ ដង្ហែគេ អង្គុយអមគេ អត់មានពេលធ្វើការងារស្នូលបែបនេះនោះ ។
សូមបន្តតាមដានរឿងកំប្លែង រឿងទី៥ បន្តទៀត និងរហូតដល់៩៩ រឿងទើបឈប់ ។
COMMENTS