ពិព័រណ៍សៀវភៅលើកទី៧ ត្រូវបានបញ្ចប់ដោយជោគជ័យនៅល្ងាចថ្ងៃទី០៩ ធ្នូ នេះ
ពិព័រណ៍សៀវភៅលើកទី៧ បានបញ្ចប់ហើយ ដោយជោគជ័យនៅល្ងាចថ្ងៃទី០៩ ខែធ្នូ នេះ។ បើយោងតាមតួលេខបឋមពី គណនីហ្វេសប៊ុក តំណាងគណកម្មការពិព័រណ៍ លោក ហុក សុទ្ធិ បានឲ្យដឹងថា ពិព័រណ៍សៀវភៅលើកទី៧នេះ មានអ្នកចូលរួមទស្សនាចំនួន ១៣០ ០០០ នាក់ (*១)។ តួលេខនេះបង្ហាញថា ចំនួនអ្នកចូលរួមក្នុងពិព័រណ៍សៀវភៅនៅឆ្នាំនេះនៅតែបន្តកើនឡើង។ ចំណែកឯចំនួនស្តង់ក្នុងពិព័រណ៍សៀវភៅឆ្នាំនេះ ក៏មានការកើនឡើងដែរ។ ជាក់ស្ដែង ពិព័រណ៍សៀវភៅលើកទី៦ មានស្តង់តែចំនួន ៨០ ប៉ុណ្ណោះ ចំណែកឆ្នាំនេះ ចំនួនស្ដង់កើនឡើងរហូតដល់ ១០២ (*២)។ សូមបញ្ជាក់ថា ពិព័រណ៍សៀវភៅលើកទី៧ ឆ្នាំ២០១៨ នេះប្រារព្ធឡើងនៅថ្ងៃទី០៧ ដល់ ១០ ខែធ្នូ ក្រោមប្រធានបទ "សៀវភៅរស់ ចំណេះរីក"។
គួរបញ្ជាក់ផងដែរថា ពិព័រណ៍សៀវភៅកម្ពុជាប្រារព្ធឡើងរយៈពេលបីថ្ងៃ ជារៀងរាល់ឆ្នាំ ដែលធ្វើឡើងជាលើកដំបូងនៅឆ្នាំ២០១១ ហើយគិតមកដល់ឆ្នាំ២០១៨ នេះ ពិព័រណ៍សៀវភៅកម្ពុជាត្រូវបានប្រារព្ធឡើង ៧ លើករួចមកហើយ។
__________________________________________________
(*១) គណនីហ្វេសប៊ុកពិព័រណ៍សៀវភៅកម្ពុជា ១៣១ ៤០០ នាក់។
(*២) តួលេខចុងក្រោយពីគេហទំព័រពិព័រណ៍សៀវភៅកម្ពុជា ១១០ ស្តង់។
COMMENTS