រៀនពាក្យខ្មែរ៖ ដំណែង តំណែង ដំណក់ តំណក់ ដំបន់ តំបន់
ក្រោយពីបែកបន្ទាយលង្វែក អ្នកប្រាជ្ញខ្មែរត្រូវបានសៀមចាប់ជាឈ្លើយសឹក ខ្លះរត់ចូលព្រៃហើយស្លាប់អស់។ ភាសាខ្មែរចាប់ផ្ដើមធ្លាក់ចុះ ការប្រើក៏កាន់តែឃ្លាតចាកពីក្បួនខ្នាត។ ខ្មែរគ្រប់រូបត្រូវខិតខំលើកស្ទួយភាសាខ្មែរឲ្យបានរុងរឿងថ្កុំថ្កើងឡើងវិញ។
- ដំណែង កិ. កាឡាខ្លួន, ប្រែក្រឡាៈ យក្សដំណែងខ្លួនជាប្រើសមាស។
- តំណែង ន. អ្វីៗដែលគេតែង។ របៀបលំដាប់កិត្តិយសមន្ត្រី, មុខក្រសួង, មុខងារ, មុខការៈ លាចាកមុខតំណែង, ដាក់ឲ្យនៅក្រៅតំណែង។
- ដំណក់ ន. ការដក់ទឹក គឺទឹកដក់
- តំណក់ ន. សភាវៈរាវដែលមានចំនួនតិចល្មមតែស្រក់ចុះតក់ៗ: ទឹកមួយតំណក់
- ដំបន់ គុ.ឬកិ.វិ. មាំ, ហំ, ស្ដុកៈ ធំដំបន់ណាស់
- តំបន់ ន. ទី; ប៉ែកដីៈ ក្នុងតំបន់មួយ; ដីមួយតំបន់
ស្រង់ពីហ្វេសប៊ុកលោក ទុត-បូ (ចុះផ្សាយ៖ ២១ មេសា ២០១៥)
COMMENTS