រៀនពាក្យខ្មែរ៖ តាយសាក តាយហោង តិក ត្រប៉ែ ត្លុង ថលបថ ថោមភាព ថ្នរ
- តាយសាក កិ. ស្លាប់ចោលរាងកាយ នៅស្ងួតក្រៀម (ចំពោះតែសត្វតិរិច្ឆានដែលស្លាប់ឯង ឬ រុក្ខជាតិដែលងាប់ឯង) គីង្គក់តាយសាក, ឈើតាយសាក
- តាយហោង កិ. ស្លាប់ហោង(អ្ហង) គឺស្លាប់ខុសធម្មតា, ស្លាប់ដោយត្រូវគេពិឃាត ឬ ស្លាប់ដោយលង់ទឹក, ដោយធ្លាក់ពីដើមឈើ, ខ្លាខាំ, ដំរីព្រេចជាដើម: ស្លាប់តាយហោង
- តិក: ន. ឬ គុ. ចំនួន៣, ពួក៣; ដែលមានចំនួន៣, ត្រឹមតែ៣
- ត្រប៉ែ ន. ឈ្មោះបង្អែមមួយប្រភេទ ច្រើនធ្វើដោយបាយដំណើបពូតជាដុំៗមានដំបែជាមេ: ត្រប៉ែដំណើបខ្មៅ
- ត្លុង ន. ឈ្មោះក្រូចមួយប្រភេទ ផ្លែធំៗសម្រាប់ប្រើជាអាហារ: ក្រូចត្លុង
- ថលបថ (ថ:ល:បត់) ន. ផ្លូវគោក, ជើងគោក។ ពាក្យផ្ទុយ ជលបថ
- ថោមភាព (-ម:-) ន. ភាពដែលគួរឲ្យសរសើរ, ការស្ងើច ឬ កោតសរសើរ: បានទទួលនូវថោមភាព
- ថ្នរ គុ. ដែលមានវ័យស្រករគ្នា, ដែលមានភាពស្មើគ្នាទាំងជិតដិតស្និទ្ធស្នាលផងទៀត, ប្រើបានតែចំពោះតែផ្សំជាប់ជាមួយនឹងពាក្យ គ្នា ថា គ្នាថ្នរ គឺជាគ្នាស្មើ, ជាគូកន: ពុំត្រូវយកអ្នកធំជាគ្នាថ្នរឡើយ
ស្រង់ពីហ្វេសប៊ុកលោក ទុត-បូ (ចុះផ្សាយ៖ ២២ មិថុនា ២០១៧)
COMMENTS