រៀនពាក្យខ្មែរ៖ ទម័ក អម្បាល ទារាធីន ទីពោ ទឺទែ ទុកបាត្រ រាប់បាត្រ
- ទម័ក(ទៈមាក់) ន. អ្នកបង្ហាត់ដំរី, ហ្មដំរី។ សរសេរក្លាយជា ទ្រមាក់ យូរហើយ, គួរប្រើ ទម័ក វិញទើបត្រឹមត្រង់តាមប្រភពសព្ទដើម។
- អម្បាល ឬ អំបាល និ. ដូចជា, ប្រហែលដូចជា: អម្បាលលោកសង្ឃម៉េច វាហ៊ានជេរ, ចំណង់បើយើងជាគ្រហស្ថ វាខ្លាចអ្វីវា!
- ទារាធីន ន. អ្នកដែលលុះក្នុងអំណាចប្រពន្ធត្រួតត្រាលើ
- ទីពោ ន. ឈ្មោះត្រីរំអិលពួកត្រីប្រា, ច្រើនហៅក្លាយមកជា ត្រីពោ; មាន២ប្រភេទគឺ ត្រីពោព្រុយ, ពោខ្មៅត្រចៀក
- ទឺទែ កិ. ឬ គុ. ស្ទាក់ស្ទើរ, អល់អែក, រារែក: ខ្ញុំនៅទឺទែនៅឡើយមិនទាន់ដាច់ស្រេចថានឹងទៅទេ
- ទុកបាត្រ កិ. ដាក់ចង្ហាន់ក្នុងបាត្រភិក្ខុ ឬ សាមណេរដែលនិមន្តបិណ្ឌបាត្រ; សព្វថ្ងៃនេះ ច្រើនហៅថា ដាក់បាត្រ ឬ ដាក់បាត្រលោក
- រាប់បាត្រ កិ. ដាក់បាយក្នុងបាត្រដូចគេរាប់ គឺដួសបាយនឹងវែកដាក់ក្នុងបាត្រភិក្ខុសង្ឃ ដែលដាក់រៀបដង្ហែគ្នា, ដោយគ្នេបាយឲ្យសមល្មមគ្រប់គ្រាន់តាមចំនួនបាត្រ (ព.ផ្ទ. ដាក់បាត្រ)
ស្រង់ពីហ្វេសប៊ុកលោក ទុត-បូ (ចុះផ្សាយ៖ ២៣ មិថុនា ២០១៧)
COMMENTS