រៀនពាក្យខ្មែរ៖ ធាត្រី ធ្ងន់ធ្ងរ នាយកធម៌ នេន បង់សៀត
- ធាត្រី ន. មេដោះ, ស្រីជាបងរក្សា
- ធ្ងន់ធ្ងរ គុ. ដែលមានចិត្តធ្ងន់, ដែលចេះអត់ទ្រាំ: ចិត្តធ្ងន់ធ្ងរ, មនុស្សធ្ងន់ធ្ងរ (និយាយតែពីចិត្ត, អធ្យាស្រ័យតែប៉ុណ្ណោះ) ក្រៅពីនេះ ពាក្យដែលផ្សំជាមួយ "ធ្ងន់" មានច្រើន ត្រូវផ្សំតាមគួរដំណើរសេចក្ដីដូចជា ធ្ងន់ណាស់, ធ្ងន់ពេក, ធ្ងន់ហួស, ធ្ងន់អនេក...
- នាយកធម៌(នាយៈកៈធ័រ) ន. ធម៌សម្រាប់ជនអ្នកដឹកនាំ ឬ អ្នកត្រួតត្រាអ្នកដទៃ; ១.ខមា គឺសេចក្ដីអត់ធន់ ២.ជាគរិយៈ គឺសេចក្ដីភ្ញាក់រលឹករឿយៗ ៣.ឧដ្ឋាន គឺសេចក្ដីឧស្សាហ៍ខ្នះខ្នែង; ៤.សំវិភាគៈ គឺការចែករលែក ឬ រំលែកឲ្យនូវវត្ថុផ្សេងៗ; ៥.ទយា គឺសេចក្ដីអាណិតអាសូរត្រាប្រណីគេ; ៦.ឥក្ខណា គឺការរំពៃមើលខុសត្រូវ។
- នេន ន. សាមណេរ: លោកនេន, បួសនេន។ ក្លាយមកពីសម្ដីសៀមដែលអានតួ "រ" តួប្រកបខាងចុងដូចតួ "ន" (សាមណេរ អ.ថ. សាមណេន) គឺណេរ-ណេន-នេន)
- បង់សៀត ឬ បង់ម្សៀត គុ. ឬ កិ.វិ. ដែលអាសារឥតការ, ដែលបោះបង់ចោល: ខូចបង់សៀត, ខូចបង់ម្សៀត
ស្រង់ពីហ្វេសប៊ុកលោក ទុត-បូ (ចុះផ្សាយ៖ ០៦ កក្កដា ២០១៧)
COMMENTS