រៀនពាក្យខ្មែរ៖ យុវៈ យុវជន យុវតី រងើក រដក រណ្ដាប់ រណ្ដៅ របាល
- យុវៈ ឬ យុវ័ន គុ. ឬ ន. កំលោះ, ប្រុសកំលោះ។
- យុវជន (យុវៈជន់) ជនកំលោះ; ជនកំលោះក្រមុំ
- យុវតី (យុវៈតី ឬ -ដី) គុ. ឬ ន. ក្រមុំ, ស្ត្រីក្រមុំ
- រងើក ន. អង្កត់ឧស ឬ អង្កត់ធ្យូងដែលឆេះកាត់រង្គំឥតអណ្ដាត: រងើកភ្លើង
- រដក កិ. របូតចេញដូចគេចាប់ដក: ពន្លួញរដកចេញពីដំណាប់
- រណ្ដាប់ ន. វត្ថុសម្រាប់ធ្វើទាន ឬ សម្រាប់ទទួលភ្ញៀវ, ទ្រនឹបគ្រូ: រៀបរណ្ដាប់បុណ្យ, រៀបរណ្ដាប់ទេយ្យទាន, រៀបរណ្ដាប់គ្រូ, រៀបរណ្ដាប់ការ (អាពាហ៍ពិពាហ៍)
- រណ្ដៅ ន. ក្រហូងរាក់ ឬ ជ្រៅកើតពីអំពើជីក, កកាយ ឬ ដាប់ជាដើម: រណ្ដៅសសរ។ រណ្ដៅនរក ឋាននរកដែលមានសណ្ឋានដូចជារណ្ដៅយ៉ាងធំ។ អុជបីរណ្ដៅ អុជបីប៉ុយ គឺអុជសាច់មនុស្សបីអន្លើដោយប៉ុយ ដើម្បីសះជារោគ
- របាល ន. (ព.ទ្រ.) ខ្មោច, បិសាច; រំបល់, រំលែះ (ច្រើនប្រើជាពាក្យជេរ) អារបាលយក៍! មេរបាលកាច់!
ស្រង់ពីហ្វេសប៊ុកលោក ទុត-បូ (ចុះផ្សាយ៖ ០១ សីហា ២០១៧)
COMMENTS