រៀនពាក្យខ្មែរ៖ អាសយដ្ឋាន លំនៅ គប់គិត ល្អូកល្អិន ក្បិតក្បៀត វិក្កយបត្រ គណនេយ្យ កល្យាណ សន្យា បរិញ្ញាបត្រ
- អាសយដ្ឋាន(អាសៈយ៉ាត់-ឋាន) ទីស្នាក់អាស្រ័យ មិនមែនអាស័យដ្ឋាន (មិនមែនអាសៃឋាន) ទំព័រ១៧៥៨
- លំនៅ, ទីនៅៈ កន្លែងរស់នៅ(មិនមែនទីលំនៅ) ទំព័រ១១៣០
- គប់គិតៈ រួមគំនិត, សមគំនិត(មិនមែនឃុបឃិត) ទំព័រ១២៩
- ល្អូកល្អិនៈ ផ្អែមល្ហែម (មិនមែនល្អូកល្អឺន) ទំព័រ១១៤៦
- ក្បិតក្បៀតៈ មិនខ្ជះខ្ជាយ (មិនមែនត្បិតត្បៀត) ទំព័រ៦៩
- វិក្កយបត្រ(វិក-កៈយៈ-បាត់ > ត្រូវអាន "វិក" ឲ្យធ្ងន់សំឡេង) សំបុត្ររាយមុខទំនិញ ដែលបានលក់, មិនមែនវិក្ក័យបត្រ (មិនមែន វិកៃបាត់) ទំព័រ១១៧៧
- គណនេយ្យ (គៈណៈនៃ) មិនមែនអានថា (គណៈនៃ)
- កល្យាណ (កល់-យ៉ាន) មិនមែនអានថា (កល់-ល្យ៉ាន)
- សន្យា (សន់-យ៉ា) មិនមែនអានថា (សន់-ន៉្យា)
- បរិញ្ញាបត្រ (ប៉ៈរុិញ-ញ៉ា-បាត់) មិនមែនអានថា (ប៉ៈ-រុិ-ញ៉ា-បាត់)
ស្រង់ពីហ្វេសប៊ុកលោក ទុត-បូ (ចុះផ្សាយ៖ ១៩ កុម្ភៈ ២០១៨)
COMMENTS