រៀនពាក្យខ្មែរ៖ ច្នៃ ឆ្នៃ ជង្ហុក រណ្ដៅ អន្លង់ ជុំរុំ ជំរំ
- ច្នៃ កិ. ក្រឡឹង, ធ្វើឲ្យមានពន្លឺដោយគ្រឿងប្រដាប់ប្រកបការនោះ: ច្នៃត្បូង។ កែសម្រួល: ច្នៃពាក្យ, ច្នៃសេចក្ដី
- ឆ្នៃ កិ. ដៅ, ប្រមាណ, ស្មាន, ម៉ៃសំដៅ: កុំឆ្នៃដាក់គេ
- ជង្ហុក ន. ដីដែលរូងជារណ្ដៅដោយទឹកហូរច្រោះជាដើម: ធ្លាក់ជង្ហុក, ផ្លូវនេះមានជង្ហុកច្រើន
- រណ្ដៅ ន. ក្រហូងរាក់ ឬ ជ្រៅអំពីការជីក, កកាយ ឬ ដាប់ជាដើម: រណ្ដៅសរសរ, រណ្ដៅក្ដាម
- អន្លង់ ន. ឧទកដ្ឋានដែលមានជម្រៅអាចឲ្យលង់បាន គឺទឹកដក់ត្រង់ដែលជ្រៅជាងគេក្នុងទន្លេ, ស្ទឹង, បឹងជាដើម: លិចទូកក្នុងបឹងចំត្រង់អន្លង់
- ជុំរុំ កិ.វិ. ដែលជួបជុំមូលគ្នាឥតមានសល់ម្នាក់: ភ្ញៀវមកជុំរុំអស់ហើយ
- ជំរំ ន. ទីសម្រាប់ជ្រកអាស្រ័យបណ្ដោះអាសន្ន ធ្វើដោយមែកឈើ, ស្លឹកឈើ ឬ ចំបើង
ស្រង់ពីហ្វេសប៊ុកលោក ទុត-បូ (ចុះផ្សាយ៖ ២៥ ឧសភា ២០១៨)
COMMENTS