ប្រភេទផ្សេង ៗ នៃបណ្ដាញអ៊ីនធឺណិត
អ៊ីនធឺណិត គឺជាបណ្ដាញ ណេតវើក ដ៏ធំទូលំទូលាយ ដែលមានគេហទំព័រ និងឯកសារជាច្រើនដែលអ្នកអាចមើលឃើញដោយប្រើប្រាស់កម្មវិធី Browser ធម្មតាបាន (Surface Web) និងមួយចំនួនធំផ្សេងទៀត អ្នកពុំអាចមើលឃើញ ដែលហៅថា Deep Web, Dark Web, និង DarkNet ។ ខាងក្រោមគឺជាសេចក្ដីបរិយាយអំពីប្រភេទនៃបណ្ដាញអ៊ីនធឺណិតខាងលើ ៖
១) Surface Web ជាបណ្ដាគេហទំព័រទាំងឡាយដែលអ្នកអាចមើលឃើញ ដោយប្រើប្រាស់ Browser ឬកម្មវិធីផ្សេង ៗ ហើយយើងក៏អាចរកឯកសារ ឬអត្ថបទទាំងនោះ ដោយប្រើប្រាស់ម៉ាស៊ីនស្វែងរក (Search Engines) ។ វាត្រូវបានប្រើប្រាស់ដោយមនុស្សទូទៅជុំវិញពិភពលោក ។
២) Deep Web គឺជាបណ្ដាញសម្ងាត់ដែលមិនអាចត្រូវបានមើលឃើញដោយអ្នកប្រើប្រាស់ធម្មតា (Normal user) ហើយភាគច្រើន គឺវាមិនត្រូវបានចាប់ Index ដោយ Sear ch Engines ឡើយ ។ វាត្រូវបានប្រើប្រាស់សម្រាប់ក្រុមហ៊ុន ឬស្ថាប័នដោយផ្ទាល់ ។
៣) Dark Web ជាបណ្ដាគេហទំព័រដែលស្ថិតក្នុងបណ្ដាញអ៊ីនធឺណិត (DarkNet) និងអាចមើលឃើញដោយប្រើប្រាស់ Tor Browser (The Onion Router) ។ វាត្រូវបានប្រើប្រាស់ដោយឧក្រិដ្ឋជន ឬអង្គការចាត់តាំង ដើម្បីផ្សព្វផ្សាយ ទិញលក់សេវា ឬផលិតផលខុសច្បាប់ ។
៤) DarkNet ជាបណ្ដាសេវា គេហទំព័រ និងកម្មវិធីទាំងឡាយ ដែលពុំអាចស្វែងរកក្នុង Dark Web រួមមាន កម្មវិធីអ៊ីមែល កម្មវិធីសារ កម្មវិធីបង្ហោះឯកសារ និងកម្មវិធីដែលបំពាក់ (Encrypt ឬ Obfuscate) ។ វាត្រូវបានប្រើប្រាស់ដោយឧក្រិដ្ឋជន ជនអនាមិកបច្ចេកវិទ្យា ជាដើម ។
អត្ថបទនិងរូបភាព៖ នាយកដ្ឋានព័ត៌មានវិទ្យា ក្រសួងមហាផ្ទៃ
សម្រួលអក្ខរាវិរុទ្ធដោយ ហេង-រង្សី
COMMENTS