មេរោគកំពូលតារាងទាំង ១០ កំពុងវាយប្រហារកម្ពុជា
ដោយសារភាពរីកចម្រើន និងកំណើននៃការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យា កម្ពុជាកំពុងក្លាយជាគោលដៅនៃការវាយប្រហារពីសំណាក់ឧក្រិដ្ឋជនពីជុំវិញពិភពលោក ដែលបានប្រើប្រាស់មធ្យោបាយផ្សេង ៗ ជ្រៀតចូលប្រព័ន្ធព័ត៌មាន និងចម្លងមេរោគ ។ យោងគេហទំព័រ WatchGuard បានបង្ហាញពីស្ថិតិមេរោគនៅកម្ពុជា ពីថ្ងៃទី ២៥ ខែមីនា រហូតដល់ថ្ងៃទី ២៤ ខែមេសា ឆ្នាំ ២០១៩ បង្ហាញថា ព្រះរាជាណាចក្រកម្ពុជា ទទួលរងការវាយប្រហារមេរោគចំនួន ៦៣២ ករណី ក្នុងនោះជាប្រភេទមេរោគស្គាល់ មានចំនួន ៧៨% និងមិនស្គាល់ (Zero Day) ចំនួន ២២% ។
ចំណែកឈ្មោះមេរោគដែលស្ថិតនៅកំពូលតារាង ដែលបានវាយប្រហារកម្ពុជា រួមមាន ៖
១. មេរោគឈ្មោះ Gen:Variant.Bredo (៤៧ ករណី)
២. មេរោគឈ្មោះ Exploit.CVE-2017-11882.Gen (៤៣ ករណី)
៣. មេរោគឈ្មោះ Gen:Variant.Zusy.282446 (៣៩ ករណី)
៤. មេរោគឈ្មោះ Gen:Heur.ManBat.1 (៣១ ករណី)
៥. មេរោគឈ្មោះ Adware.BrowserExtension.I (២៨ ករណី)
៦. មេរោគឈ្មោះ Trojan.Phishing.MH (២៥ ករណី)
៧. មេរោគឈ្មោះ Trojan.Oficla.AA (២២ ករណី)
៨. មេរោគឈ្មោះ Exploit.RTF-ObfsStrm.Gen (២០ ករណី)
៩. មេរោគឈ្មោះ JS:Trojan.Cryxos.1952 (១៧ ករណី)
១០. មេរោគឈ្មោះ JS:Trojan.Cryxos.1927 (១៥ ករណី)
បន្ទាប់ពីការសិក្សានិងស្រាវជ្រាវ មូលហេតុចម្បងដែលបណ្ដាលឱ្យការវាយប្រហារទាំងនេះទទួលបានជោគជ័យពីសំណាក់ឧក្រិដ្ឋជន ដោយសារ ៖
១. ការប្រើប្រាស់កម្មវិធីគ្មានអាជ្ញាប័ណ្ណ (Pirate Softwares / Operating System)
២. ម៉ាស៊ីនមេឬម៉ាស៊ីនកុំព្យូទ័រ ពុំបានបំពាក់កម្មវិធីកម្ចាត់មេរោគ ឬពុំមានប្រព័ន្ធការពារសន្តិសុខព័ត៌មាន
៣. ម៉ាស៊ីនមេឬម៉ាស៊ីនកុំព្យូទ័រ ពុំបានធ្វើបច្ចុប្បន្នភាពត្រឹមត្រូវ (Security Patch)
COMMENTS