វិធីសាស្រ្ដការពារ និងបង្កើនសុវត្តិភាពគណនី Facebook
១. ពិនិត្យមើលនៅត្រង់ចំនុច “Where You're Logged In” ដើម្បីផ្ទៀងផ្ទាត់ទីតាំងឧបករណ៍កំពុងប្រើប្រាស់គណនី Facebook របស់អ្នក ។
២. បើកដំណើរការមុខងារសុវត្ថិភាព “Two-Factor Authentication” ដើម្បីផ្ទៀងផ្ទាត់លេខសម្ងាត់ PIN បន្ថែមលើ Password ដែលអ្នកកំពុងប្រើ នៅពេល Login ពីឧបករណ៍ថ្មីណាមួយ ។ លេខសម្ងាត់ PIN របស់មុខងារ "Two-Factor Authentication" អាចភ្ជាប់ជាមួយ Token Key ឬ Authentication App របស់ Google ឬលេខទូរស័ព្ទ ។
៣. ប្រើប្រាស់លេខសម្ងាត់ដែលមានតួអក្សរ (អក្សរតូច ធំ) លេខ និងនិមិត្តសញ្ញា លើសពី ៨ ខ្ទង់ ។
៤. បើកមុខងារ “Get alerts about unrecognized logins” ដើម្បីទទួលបានការជូនដំណឹងសុវត្ថិភាពនៅពេលមានការព្យាយាម Login ចូលប្រើប្រាស់គណនី Facebook របស់អ្នក ។
៥. ធ្វើការត្រួតពិនិត្យលើមុខងារ “Authorized Logins” ដើម្បីពិនិត្យឧបករណ៍ដែលបាន Login ចូលគណនី Facebook របស់អ្នក និងធ្វើការ Remove ប្រសិនបើគិតថាមិនមែនជាអ្នក (សូមមេត្តាអនុវត្តចំណុចទី ២ និងទី ៣) ។
៦. ប្រើប្រាស់ឈ្មោះពិត ដូចទៅនឹង Passport ឬអត្តសញ្ញាណប័ណ្ណ ដើម្បីងាយស្រួលក្នុងការទាញយកគណនី Facebook មកវិញ ក្នុងករណីត្រូវបានលួចយកទៅប្រើប្រាស់ដោយជនអនាមិក ។
៧. រក្សាការសម្ងាត់ នៃលេខទូរស័ព្ទ និងគណនីអ៊ីមែល ដែលបានតភ្ជាប់ជាមួយគណនី Facebook របស់អ្នក ដោយប្រើប្រាស់មុខងារ “Who should see this?” ហើយជ្រើសរើស យក “Only me” នៅត្រង់មុខងារ “How People Find and Contact You” ។
៨. សូមធ្វើការត្រួតពិនិត្យ ឬពិចារណាមុនពេលចុចលើតំណភ្ជាប់ (Link) ដែលគ្មានប្រភពច្បាស់លាស់ ។
៩. សូមមេត្តាប្រុងប្រយ័ត្ន និងគួរជៀសវាងការប្រើប្រាស់គណនី Facebook របស់អ្នក ភ្ជាប់ជាមួយកម្មវិធីផ្សេង ៗ (ឧទាហរណ៍ ៖ កម្មវិធីទស្សន៍ទាយ កម្មវិធីហ្គេម ។ល។) ដែលគ្មានប្រភពច្បាស់លាស់ ។
អត្ថបទនិងរូបភាព៖ នាយកដ្ឋានព័ត៌មានវិទ្យា ក្រសួងមហាផ្ទៃ
សម្រួលអក្ខរាវិរុទ្ធដោយ ហេង-រង្សី
COMMENTS