សៀវភៅនេះ ខ្ញុំទិញតាំងពីពេលដែលខ្ញុំរៀនឆ្នាំទី២ គឺកាលរៀនថ្នាក់ បណ្ដុះគុណធម៌។ ខ្ញុំធ្លាប់អានសៀវភៅនេះចប់ម្ដងរួចមកហើយ។ ពេល...
សប្ដាហ៍មុន(ចុងសប្ដាហ៍) ខ្ញុំបានទៅលេងស្រុកកំណើត ហើយបានយកសៀវភៅនេះទៅអានផង។ ថាទៅលេងពិតជាទៅលេងមែន... ទៅដល់ទៅពីរថ្ងៃ ខ្ញុំអានសៀវភៅនេះមិនចប់ទៀត។ ខ្ញុំទើបតែយកសៀវភៅនេះមកអានបញ្ចប់នៅព្រឹកមិញនេះឯង។
Cover |
បច្ចុប្បន្ននេះ ខ្ញុំឃើញអ្នកនិពន្ធវ័យក្មេងខ្មែរយើងប៉ុន្មាននាក់ដែរ ដែលសរសេរសៀវភៅជាភាសាអង់គ្លេស។ ខ្ញុំសុំមិនបង្ហាញការយល់ឃើញយ៉ាងណានោះទេចំពោះបញ្ហានេះ។ ខ្ញុំរីករាយ ដែលបានឃើញពីភាពរីកចម្រើននៃការតែងនិពន្ធនិងនិន្នាការនៃការអានមានសន្ទុះកើនឡើង។ ខ្ញុំចង់ឃើញអ្នកនិពន្ធខ្មែរផលិតសៀវភៅឲ្យបានច្រើនទាន់តម្រូវការរបស់អ្នកអាន ដែលកំពុងកើនឡើងគួរឲ្យកត់សម្គាល់។ ទោះជាយ៉ាងណាក៏ដោយ ខ្ញុំនៅតែសង្កត់ធ្ងន់លើគុណភាពសៀវភៅ ទាំងអត្ថន័យនិងអក្ខរាវិរុទ្ធ។ ខ្ញុំសង្ឃឹមថា ការតែងនិពន្ធនៅកម្ពុជាយើង នឹងរីកចម្រើនតទៅ ហើយការអាននឹងកាន់តែមានសន្ទុះកើនឡើងជាលំដាប់។
COMMENTS