តើអ្វីទៅជា Access Token ក្នុងកម្មវិធីបណ្ដាញសង្គម Facebook ?
តើអ្នកមានបញ្ហាអ្វីខ្លះ ប្រសិន Facebook Access Token របស់អ្នកត្រូវបានយកទៅប្រើប្រាស់ដោយខុសច្បាប់ ?
ហានិភ័យនៃការផ្ដល់សិទ្ធិគ្រប់គ្រង Access Token ៖
- ជនអនាមិកអាចប្រើប្រាស់ Facebook Access Token តភ្ជាប់ជាមួយ Facebook API ទាញយកព័ត៌មានផ្ទាល់ខ្លួនរបស់អ្នក ឧទាហរណ៍ ៖ ថ្ងៃខែឆ្នាំកំណើត លេខទូរស័ព្ទ ។ល។
- ធ្វើការបង្ហោះអត្ថបទ រូបភាព ឬវីដេអូ ជំនួសម្ចាស់គណនី ។
- ធ្វើការលួចមើលប្រអប់សារ នៃគណនី Facebook របស់ជនរងគ្រោះ ។
- ប្រើប្រាស់កម្មវិធីជំនួយ បញ្ជាគណនី Facebook ដើម្បី Like ទំព័រ Page ដាក់បញ្ចូលក្នុង Group ដោយម្ចាស់គណនីពុំបានដឹងខ្លួន ។
- ប្រើប្រាស់កម្មវិធីជំនួយ ក្នុងការបំលែង Access Token ទៅជា Browser Session និងចូលទៅកាន់គណនី Facebook ជនរងគ្រោះ ។
ដូចបានជម្រាបជូនខាងលើ សូមបងប្អូនមេត្តាប្រើប្រាស់កម្មវិធីបណ្ដាញទំនាក់ទំនងសង្គម Facebook ប្រកបដោយភាពប្រុងប្រយ័ត្នខ្ពស់ ជៀសវាងក្លាយជាឧបករណ៍របស់ជនខិលខូច ក្នុងការប្រព្រឹត្តអំពើល្មើសច្បាប់ ឬទាញប្រយោជន៍ផ្នែកហិរញ្ញវត្ថុ ដោយអ្នកពុំបានដឹងខ្លួន ។
លោកអ្នកអាចគ្រប់គ្រងកម្មវិធីដែលកំពុងប្រើប្រាស់ Facebook Access Token របស់អ្នក ដោយវិធីសាស្ត្រដូចខាងក្រោម ៖
- ដំណើរការចូលគណនី Facebook របស់អ្នក ជ្រើសរើសយក Settings
- បន្ទាប់មកជ្រើសរើសយក Apps and Websites
- ក្នុងប្រអប់ Active អ្នកអាចកំណត់សិទ្ធិកម្មវិធី ដែលកំពុងប្រើប្រាស់ Access Token របស់អ្នក ឬលុបកម្មវីធីទាំងនោះចោលតែម្ដង ។
អត្ថបទនិងរូបភាព៖ នាយកដ្ឋានព័ត៌មានវិទ្យា ក្រសួងមហាផ្ទៃ
សម្រួលអក្ខរាវិរុទ្ធដោយ ហេង-រង្សី
COMMENTS