តើជនធនាមិកលួចចាយប្រាក់ពីគណនី Facebook រងគ្រោះ ដោយរបៀបណា ?
- នាពេលកន្លងមក មានជនអនាមិកក្រៅប្រទេសមួយក្រុម បានផ្តោតគោលដៅវាយប្រហារមកលើគណនី Facebook របស់ពលរដ្ឋកម្ពុជា ដោយប្រើប្រាស់មធ្យោបាយ និងបច្ចេកទេសផ្សេង ៗ ។ ជាលទ្ធផលមានគណនី Facebook មួយចំនួនធំត្រូវបានពួកជនអនាមិកទាំងនោះគ្រប់គ្រង ។
- បន្ទាប់ពីគ្រប់គ្រងគណនី Facebook ពួកជនអនាមិកបានលួចប្រើប្រាស់ប្រាក់ក្នុងគណនីធនាគារដែលបានភ្ជាប់ដោយជនរងគ្រោះ និងបានធ្វើការ Boost ទំព័រផេក Facebook របស់ពួកគេនៅក្រៅប្រទេស ។ មានករណីមួយចំនួន ជនអនាមិកទាំងនោះ ក៏បានប្រើប្រាស់មធ្យោបាយ Boost ដោយប្រើប្រាស់ business.facebook.com ដើម្បីលាក់បាំងពីជនរងគ្រោះផងដែរ ។
- ទោះបីជាមានការជួយសង្គ្រោះទាញយកគណនី Facebook ត្រឡប់មកវិញ ក៏ចំនួនទឹកប្រាក់មួយចំនួន ត្រូវបានបាត់បង់ពីគណនីធនាគាររបស់ជនរងគ្រោះផងដែរ ។
ដូច្នេះ សូមពលរដ្ឋដែលកំពុងប្រើប្រាស់គណនី Facebook ដូចដែលបានរៀបរាប់ខាងលើ មេត្តាមានការប្រុងប្រយ័ត្នឲ្យបានខ្ពស់ និងធ្វើការការពារគណនី Facebook របស់ខ្លួន ដោយអនុវត្តវិធីសាស្ត្រដែលក្រុមការងារនាយកដ្ឋានព័ត៌មានវិទ្យា ធ្លាប់បានចែកជូនក្នុងអត្ថបទដែលមានតំណភ្ជាប់នេះ ។
អត្ថបទនិងរូបភាព៖ នាយកដ្ឋានព័ត៌មានវិទ្យា ក្រសួងមហាផ្ទៃ
សម្រួលអក្ខរាវិរុទ្ធដោយ ហេង-រង្សី
COMMENTS