នាយកដ្ឋានព័ត៌មានវិទ្យា៖ នៅពេលអ្នកបង្កើតគណនី Facebook អ្នកអាចធ្វើការ Login ឬប្ដូរលេខសម្ងាត់គណនី ដោយប្រើប្រាស់ Username, Email,...
នាយកដ្ឋានព័ត៌មានវិទ្យា៖ នៅពេលអ្នកបង្កើតគណនី Facebook អ្នកអាចធ្វើការ Login ឬប្ដូរលេខសម្ងាត់គណនី ដោយប្រើប្រាស់ Username, Email, ឬលេខទូរស័ព្ទដែលបានផ្ដល់ដល់ក្រុមហ៊ុន Facebook។ លើសពីនេះ ជនខិលខូចក៏អាចធ្វើការលួចប្ដូរលេខសម្ងាត់របស់អ្នក ដោយប្រើប្រាស់មធ្យោបាយផ្សេងៗ។ ដូច្នេះ ដើម្បីការពារ លោកអ្នកអាចបិទការលួចប្ដូរលេខសម្ងាត់ ដោយប្រើប្រាស់ Username ដែលជាព័ត៌មានបង្ហាញជាសាធារណ: ដោយប្រើប្រាស់វិធីសាស្ត្រមួយចំនួន ដូចខាងក្រោម៖
ដំណាក់កាលទី១៖
ថតចម្លងឈ្មោះ Username របស់គណនី Facebook របស់អ្នក
- ចូលទៅកាន់ព័ត៌មានគណនីរបស់អ្នក “Your Profile Link” -> ចុចលើប៊ូតុង “Copy Link”
- ក្នុងតំណភ្ជាប់ខាងលើ លប់ https://web.facebook.com/ ទុកតែ Username របស់អ្នក
ដំណាក់កាលទី២៖
- បញ្ចូល Username របស់អ្នក ក្នុងផ្ទាំង Login -> ចុចលើ “Forgotten password?”
- អ្នកនឹងទទួលបានសារអ៊ីមែលពីក្រុមហ៊ុន Facebook
ដំណាក់កាលទី៣៖
- ក្នុងសារអ៊ីមែលទទួលបានពីក្រុមហ៊ុន Facebook -> ចុចលើតំណភ្ជាប់ “let us know”
- ចុចលើប៊ូតុង “Continue” -> ជ្រើសយក “Turn Off Reset for my Username”
- ជ្រើសរើសយក “Continue” ដើម្បីបញ្ចប់
បន្ទាប់ពីការកំណត់ខាងលើ រាល់ការប្ដូរលេខសម្ងាត់មិនអាចប្រើប្រាស់ Username ដែលជាព័ត៌មានសាធារណ:ទៀតឡើយ ពោលគឺតាមរយៈអ៊ីមែល ឬលេខទូរស័ព្ទរបស់អ្នកប៉ុណ្ណោះ។
បញ្ជាក់៖ សូមរក្សាការសម្ងាត់អាសយដ្ឋានអ៊ីមែល និងលេខទូរស័ព្ទរបស់អ្នកឲ្យបានសម្ងាត់តាមដែលអាចធ្វើបាន។
សម្រួលអក្ខរាវិរុទ្ធដោយ ហេង-រង្សី
COMMENTS