ពិព័រណ៍សៀវភៅលើកទី៨ ឆ្នាំ២០១៩ ក្រោមប្រធានបទ "ផ្ដើមក្ដីស្រមៃ ដៃកាន់សៀវភៅ"
ពិព័រណ៍សៀវភៅកម្ពុជា បានចាប់ផ្ដើមដោយរលូននៅព្រឹកថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៩ នេះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា លោកជំទាវ នេត្រ ភូម៉ារី រដ្ឋលេខាធិការតំណាងដ៏ខ្ពង់ខ្ពស់ លោកជំទាវ រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងឯកឧត្ដម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន ក្រោមប្រធានបទ "ផ្ដើមក្ដីស្រមៃ ដៃកាន់សៀវភៅ"។
គួររំលឹកឡើងវិញផងដែរថា ព្រឹត្តិការណ៍ថ្នាក់ជាតិដ៏ធំមួយនេះ ប្រារព្ធឡើងជាលើកដំបូងនៅឆ្នាំ២០១១ ហើយមានការចូលរួមពីសិស្ស និស្សិត ព្រះសង្ឃ លោកគ្រូអ្នកគ្រូ និងសាធារណជនយ៉ាងច្រើនកុះករ នៅប៉ុន្មានឆ្នាំចុងក្រោយនេះ។
សូមបញ្ជាក់ផងដែរថា ពិព័រណ៍សៀវភៅលើកទី៨ ឆ្នាំ២០១៩ មានរយៈពេលបីថ្ងៃចាប់ពីថ្ងៃទី១៣ ដល់ ថ្ងៃទី១៥ ខែធ្នូ។
ពិព័រណ៍សៀវភៅនៅកម្ពុជា បើកឲ្យចូលរួមដោយសេរី។ សូមអញ្ជើញចូលរួមកម្មវិធីនេះឲ្យបានច្រើនកុះករ ដើម្បីទទួលបានអត្ថប្រយោជន៍ជាច្រើនពីកម្មវិធី រួមទាំងការបញ្ចុះតម្លៃលើការទិញសៀវភៅ ជួបផ្ទាល់ជាមួយម្ចាស់ស្នាដៃ និងចូលរួមរីករាយជាមួយកម្មវិធីកម្សាន្តជាច្រើនទៀត។
កុំភ្លេចចូលរួមណា...! ពិព័រណ៍សៀវភៅនៅកម្ពុជា លើកទី៨ ឆ្នាំ២០១៩
COMMENTS