ខ្ញុំបានចំណាយពេលស្ទើរជិតមួយខែ ដើម្បីកែអត្ថបទចាស់ៗឡើងវិញ ។ ខ្ញុំចាប់ផ្ដើមធ្វើកិច្ចការនេះតាំងពីដើមខែឧសភា រហូតដល់ថ្ងៃទ...
ថ្ងៃនេះ ខ្ញុំបានចូលទៅមើល Blog ចាស់របស់ខ្ញុំ ដែលខ្ញុំបានទុកចោលយូរណាស់មកហើយ ។ ខ្ញុំបានរកឃើញថា ខ្ញុំបានអានសៀវភៅ «វិធីគិតនាំជីវិតទៅកាន់សក្ដានុពល» នេះកាលពីប៉ុន្មានឆ្នាំមុន ។ ខ្ញុំចាំថា កាលនោះជាពេលដែលខ្ញុំចាប់ផ្ដើមធ្វើការរកប្រាក់ជាលើកដំបូងបំផុតលើវិថីជីវិតជានិស្សិត ។ ការងារនោះជាការងារក្រៅម៉ោង ដោយខ្ញុំធ្វើការងារតែពីរថ្ងៃប៉ុណ្ណោះក្នុងមួយសប្ដាហ៍ (ខែមីនា-កញ្ញា ២០១៦)។ ខ្ញុំធ្វើការងារមួយថ្ងៃពេញ នៅរៀងរាល់ថ្ងៃសៅរ៍; ហើយខ្ញុំធ្វើការងារមួយព្រឹកបន្ថែមទៀត នៅរៀងរាល់ថ្ងៃអាទិត្យ ។ ខ្ញុំនៅចាំថា កាលនោះ ខ្ញុំទទួលបានប្រាក់ខែ ៦៥ ដុល្លារ ក្នុងមួយខែ ។ ដោយមិនសូវមានការងារច្រើនសម្រាប់ធ្វើ មេរបស់ខ្ញុំបានសុំឲ្យខ្ញុំនិងមិត្តរួមការងាររបស់ខ្ញុំម្នាក់ទៀត កំណត់ពេលអានសៀវភៅ ហើយធ្វើសេចក្ដីសង្ខេបនូវអ្វីដែលបានអានជាប្រចាំខែឬប្រចាំសប្ដាហ៍ តាមដែលអាចធ្វើទៅបាន ។ ខ្ញុំបានពិនិត្យលើ សេចក្ដីសង្ខេបនោះ ឃើញថា ខ្ញុំបានអានសៀវភៅនេះចប់កាលពីថ្ងៃទី ១២ ខែមិថុនា ឆ្នាំ ២០១៦ ។
ចំណងជើង ៖ វិធីគិតនាំជីវិតទៅកាន់សក្ដានុពល
លេខ ISBN ៖ ៩៧៨ ៩៩៩ ៦៣ ៦០ ៣១២
កម្រាស់ ៖ ៩៦ ទំព័រ
អ្នករៀបរៀង ៖ ប្រាជ្ញ វិជ័យ
ឆ្នាំបោះពុម្ព ៖ ២០១២ (បោះពុម្ពលើកទី ១)
គ្រឹះស្ថានបោះពុម្ពផ្សាយ ៖ ដាំដើមជីវិត
តម្លៃ ៖ ៦ ០០០ រៀល
COMMENTS