មិថុនាបានរំកិលខ្លួនហួសទៅហើយ នៅឡើយកក្កដា... បាននឹងកំពុងចូលខ្លួនជំនួសខែមិថុនាដែលទើបតែរសាត់បាត់ដង្ហើមកាលពីម្សិលមិញ ។ រយ...
រយៈពេលមួយខែអាចល្មមឲ្យយើងបានស្គាល់គ្នា បើមិនច្រើនក៏ខ្លះៗដែរ ។ ប៉ុន្តែ ការបានស្គាល់គ្នាខ្លះៗមកនេះ ហាក់នៅមិនទាន់គ្រប់គ្រាន់នោះទេ ដ្បិតមានពាក្យថា នៅក្នុងមនុស្សដែលអ្នកស្គាល់ មានមនុស្សម្នាក់ទៀតដែលអ្នកមិនដែលបានស្គាល់ ។ ដូចនេះ ពួកយើងនៅមានអ្វីៗជាច្រើនទៀតដែលត្រូវស្វែងយល់ពីគ្នានឹងគ្នា ។ ខ្ញុំសង្ឃឹមថា ខ្ញុំនឹងបានស្គាល់មនុស្សម្នាក់ទៀតនៅក្នុងខ្លួនអ្នក ដែលខ្ញុំមិនទាន់បានស្គាល់ ។
អរគុណអ្នករាល់គ្នាសម្រាប់អ្វីៗគ្រប់យ៉ាង ដែលអ្នកទាំងអស់គ្នាបានផ្ដល់ឲ្យខ្ញុំក្នុងរយៈពេលមួយខែកន្លងមកនេះ ។ អរគុណចំពោះបេះដូងដ៏បរិសុទ្ធរបស់អ្នករាល់គ្នា ដែលបានផ្ដល់នូវចន្លោះទំនេរខ្លះ ដើម្បីទុករូបខ្ញុំ; មិនថាក្នុងនាមជាអ្វី... ខ្ញុំរីករាយនិងកោតសរសើរដោយស្មោះអស់ពីចិត្តចំពោះសេចក្ដីស្រលាញ់រាប់អានប្រកបដោយភាពស្និទ្ធស្នាលនិងកក់ក្ដៅរបស់អ្នកគ្រប់គ្នា ។ ខ្ញុំសូមសម្ដែងនូវការដឹងគុណចំពោះគ្រប់គ្នា ដែលបានយកចិត្តទុកដាក់ចំពោះខ្ញុំ ផ្ដល់នូវការណែនាំនិងការយោគយល់អធ្យាស្រ័យចំពោះកំហុសឆ្គងនានាដែលបានកើតឡើង ។
ដោយសេចក្ដីគោរពស្រលាញ់និងការដឹងគុណពីខ្ញុំ
រង្សី (ផលព្រឹក្ស)
COMMENTS